​[​៣១១​]​ ​ស្ទឹង​ទាំងឡាយ​ ​ដែល​ពួក​ជន​ត្រូវការ​ ​គ្រប់តែ​ស្ទឹង​ ​សឹង​ហូរ​តម្រង់​ ​ទៅកាន់​សាគរ​ ​ដែល​ជាទី​ដក់​ទឹក​ដ៏​ធំ​ ​ប្រមាណ​មិនបាន​ ​ជា​ស្រះ​ធំ​ ​ជាទី​ស្ញប់​ ​ស្ញែង​ខ្លាំង​ពន្លឹក​ ​ដែល​ជា​កន្លែង​កើត​គំនរ​កែវ​ទាំងឡាយ​ ​យ៉ាងណាមិញ​។​ ​ធារ​បុណ្យ​ទាំងឡាយ​ ​តែង​ហូរ​ទៅ​រក​ជន​ជា​បណ្ឌិត​ ​អ្នកឲ្យ​បាយទឹក​ ​និង​សំពត់​ ​ឲ្យ​ទីដេក​ ​ទី​អង្គុយ​ ​និង​គ្រឿង​កម្រាល​ ​ដូចជា​ផ្លូវទឹក​ទាំងឡាយ​ ​ហូរ​ទៅកាន់​ ​សាគរ​ ​យ៉ាងនោះ​ឯង​។​

 ​[​៣១២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​នេះ​ ​មាន​ ​៤​។​ ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​៤​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ក្នុង​សាសនា​នេះ​ ​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​។​បេ​។​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយហេតុ​ដូច្នេះ​ឯង​។​ ​នេះ​ស្ទឹង​គឺ​បុណ្យ​ ​ស្ទឹង​គឺ​កុសល​ ​ជា​បច្ច័យ​នៃ​សេចក្ដីសុខ​ ​ទី​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​អរិយ​សាវក​ ​(​ប្រកបដោយ​សេចក្ដី​
ថយ | ទំព័រទី ២០៣ | បន្ទាប់