ជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ជាអ្នកមានប្រាជ្ញា ប្រកបដោយប្រាជ្ញា ជាគ្រឿងកំណត់ដឹង នូវសេចក្ដីចំរើន វិនាស ជាប្រាជ្ញាដ៏ប្រសើរមោះមុត ប្រព្រឹត្តទៅ ដើម្បីអស់ទុក្ខ ដោយប្រពៃ។ នេះស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខទី ៤។ ម្នាលភិក្ខុទាំងឡាយ នេះឯង ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ទាំង ៤ ជាបច្ច័យនៃសេចក្ដីសុខ។
[៣១៣] ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនងាយនឹងគ្នាន់គ្នេរ ប្រមាណបុណ្យ របស់ អរិយសាវក ដែលប្រកបដោយស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ទាំង ៤ នេះឯងថា ស្ទឹងគឺបុណ្យ ស្ទឹងគឺកុសល ជាបច្ច័យនៃសេចក្ដីសុខ មានប្រមាណប៉ុណ្ណេះបានឡើយ បានត្រឹមតែរាប់ថា គំនរបុណ្យដ៏ធំ ពុំអាចរាប់បាន ប្រមាណមិនកើតប៉ុណ្ណោះឯង។ ព្រះដ៏មានព្រះភាគ បានត្រាស់គាថាពន្ធនេះថា

[៣១៤] អ្នកណាប្រាថ្នាបុណ្យ បានតាំងស៊ប់ក្នុងកុសល ហើយចំរើនអរហត្តមគ្គ ដើម្បីឲ្យដល់អមតមហានិព្វាន អ្នកនោះ រមែងត្រាស់ដឹងនូវខ្លឹមធម៌ គឺអរិយផល ត្រេកអរ ក្នុងការអស់កិលេស មិនញាប់ញ័រ ក្នុងការមកនៃមច្ចុរាជ។