[៣១៥] ម្នាលភិក្ខុទាំងឡាយ អរិយសាវក ដែលប្រកបដោយធម៌ ៤ តថាគតពោលថា អ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានយសធំ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំង ឡាយ ជាព្រះពុទ្ធមានជោគជ័យ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ប្រកបដោយធម៌ ទាំង ៤ នេះឯង តថាគតពោលថា អ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានយសធំ។
[៣១៦] ម្នាលភិក្ខុទាំងឡាយ អរិយសាវក ដែលប្រកបដោយធម៌ ៤ តថាគតពោលថា អ្នកស្ដុកស្ដម្ភ មានទ្រព្យច្រើន មានភោគៈច្រើន មានយសធំ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគជ័យ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។