[៣១៨] កបិលវត្ថុនិទាន។ ព្រះដ៏មានព្រះភាគ បានត្រាស់នឹងនន្ទិយសក្កៈ ដែលគង់ក្នុងទីសមគួរ យ៉ាងនេះថា ម្នាលនន្ទិយៈ អរិយសាវក ដែលប្រកបដោយធម៌ ៤ រមែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ។ ធម៌ ៤ តើដូចម្ដេចខ្លះ។ ម្នាលនន្ទិយៈ អរិយសាវក ក្នុងសាសនានេះ ប្រកបដោយសេចក្ដីជ្រះថ្លា មិនញាប់ញ័រ ក្នុងព្រះពុទ្ធថា ព្រះដ៏មានព្រះភាគនោះ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ ប្រកបដោយអរិយកន្តសីល ជាសីលមិនដាច់។បេ។ ប្រព្រឹត្តទៅ ដើម្បីសមាធិ។ ម្នាលនន្ទិយៈ អរិយសាវក ដែលប្រកបដោយធម៌ ទាំង ៤ នេះឯង រមែងសម្រេចស្រោតៈ មានធម៌មិនបានធ្លាក់ចុះ ទៀងតែនឹងត្រាស់ដឹងទៅខាងមុខ។
[៣១៩] កបិលវត្ថុនិទាន។ (ត្រូវសំដែងការចូលគាល់ផងចុះ)។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភទ្ទិយសក្កៈ ដែលគង់ក្នុងទីសមគួរ យ៉ាងនេះថា ម្នាលភទ្ទិយៈ អរិយសាវកប្រកបដោយធម៌ ៤ រមែងសម្រេចស្រោតៈ
[៣១៩] កបិលវត្ថុនិទាន។ (ត្រូវសំដែងការចូលគាល់ផងចុះ)។ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់នឹងភទ្ទិយសក្កៈ ដែលគង់ក្នុងទីសមគួរ យ៉ាងនេះថា ម្នាលភទ្ទិយៈ អរិយសាវកប្រកបដោយធម៌ ៤ រមែងសម្រេចស្រោតៈ