​[​៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ប្រសិនបើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប៉ុនប៉ង​ថា​ ​អាត្មាអញ​ ​ព្រោះ​កន្លង​បង់​ ​នូវ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​គប្បី​ចូលកាន់​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ថា​ ​អ្វី​បន្តិចបន្តួច​មិន​មាន​ ​ដូច្នេះ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​នេះឯង​ ​ភិក្ខុ​គួរ​យកចិត្ត​ទុកដាក់​ដោយ​ប្រពៃ​ចុះ​។​ ​
 ​[​៤៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ប្រសិនបើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប៉ុនប៉ង​ថា​ ​អាត្មាអញ​ ​ព្រោះ​កន្លង​បង់​ ​នូវ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​គប្បី​ចូ​លកាន់នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​អា​នា​បាន​ស្ស​តិ​សមាធិ​នេះឯង​ ​ភិក្ខុ​គួរ​យកចិត្ត​ទុកដាក់​ដោយ​ប្រពៃ​ចុះ​។​ ​
 ​[​៤៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ប្រសិនបើ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ប៉ុនប៉ង​ថា​ ​អាត្មាអញ​ ​ព្រោះ​កន្លង​បង់​ ​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​គប្បី​ចូលកាន់​សញ្ញា​វេទយិត​និរោធ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​នេះឯង​ ​ភិក្ខុ​គួរ​យកចិត្ត​ទុកដាក់​ ​ដោយ​ប្រពៃ​ចុះ​។​ ​
 [​៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​ភិក្ខុ​ចំរើន​យ៉ាងនេះ​ហើយ​ ​ធ្វើឲ្យ​ច្រើន​ ​យ៉ាងនេះ​ហើយ​ ​បើ​ភិក្ខុ​នោះ​ ​សោយ​នូវ​វេទនា​ជា​សុខ​ ​ដឹង​ច្បាស់​ថា​ ​វេទនា​នោះ​ ​មិន​ទៀង​ ​ដឹង​ច្បាស់​ថា​ ​មិន​គួរ​ប្រកាន់​មាំ​ ​ដឹង​ច្បាស់​ថា​ ​មិន​គួរ​ត្រេកអរ​។​ ​បើ​ភិក្ខុ​នោះ​ ​សោយ​វេទនា​ជា​ទុក្ខ​ ​ដឹង​ច្បាស់​ថា​ ​វេទនា​នោះ​ ​មិន​ទៀង​ ​ដឹង​ច្បាស់​ថា​ ​មិន​គួរ​
ថយ | ទំព័រទី ២១ | បន្ទាប់