​[​៣២៣​]​ ​សទ្ធា​របស់​អ្នកណា​ ​ ​មិន​ញាប់ញ័រ​ ​ ​បា​នដ​ម្កល់​មាំ​ក្នុង​ព្រះ​តថាគត​ផង​ ​ ​ ​កល្យាណសីល​របស់​អ្នកណា​ ​ជា​សីល​ដែល​ព្រះ​អរិយៈ​ត្រេកអរ​ ​សរសើរ​ហើយ​ផង​។​ ​សេចក្ដី​ជ្រះថ្លា​ ​ក្នុង​ព្រះសង្ឃ​ផង​ ​សេចក្ដី​ឃើញ​ត្រង់​ផង​ ​មានដល់​អ្នកណា​ ​បណ្ឌិត​ទាំង​ ​ឡាយ​ ​ហៅ​អ្នកនោះ​ថា​ ​មិន​ទាល់ក្រ​ ​ជីវិត​របស់​អ្នកនោះ​ ​មិន​សោះសូន្យ​ទេ​។​ ​ព្រោះ​ហេតុ​ ​នោះ​ ​កាលបើ​អ្នកប្រាជ្ញ​ ​រលឹក​ឃើញ​ពុទ្ធសាសនា​ ​គប្បី​ប្រកប​នូវ​សទ្ធា​ផង​ ​សីល​ផង​ ​សេចក្ដី​ជ្រះថ្លា​ផង​ ​ការ​ឃើញ​ធម៌​ផង​។​ ​

 ​[​៣២៤​]​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក៏​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុ​មួយ​រូប​ ​នៅចាំ​វស្សា​ ​ទៀប​ក្រុង​សាវត្ថី​ ​រួចហើយ​ ​បាន​ទៅដល់​ក្រុង​កបិល​ព័ស្តុ​ ​ដោយ​កិច្ច​អ្វីមួយ​។​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់