​ម្នាល​អាវុសោ​ទាំងឡាយ​ ​អាត្មា​ ​បាន​ស្ដាប់ធម៌​ ​ចំពោះ​ព្រះ​ភក្ត្រ​ ​បាន​ទទួល​ ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ដែល​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​អាសវៈ​ទាំងឡាយ​ ​ដោយ​ប្រាជ្ញា​ ​ដ៏​ក្រៃលែង​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ពួក​ភិក្ខុ​នោះ​ ​មាន​ប្រមាណ​តិច​ទេ​ ​មានតែ​ពួក​ភិក្ខុ​ ​ដែល​ធ្វើ​សំយោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​ឲ្យអស់​រលីង​ ​ជា​ឱប​បា​តិកៈ​ ​បរិនិព្វាន​ ​ក្នុង​ទីនោះ​ ​ទៀងតែ​មិន​ត្រឡប់​មក​អំពី​លោក​នោះ​ ​ពួក​ភិក្ខុ​នុ៎ះឯង​ ​ទើប​មាន​ច្រើនជាង​។​ ​ម្នាល​អាវុសោ​ ​អាត្មា​បាន​ស្ដាប់ធម៌​ ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​បាន​ទទួល​ ​ចំពោះ​ព្រះ​ភក្ត្រ​ ​នូវ​ព្រះពុទ្ធដីកា​ដទៃទៀត​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ដែល​ធ្វើ​សញ្ញោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​ ​ឲ្យអស់​រលីង​ ​ជា​ឱប​បា​តិកៈ​ ​បរិនិព្វាន​ក្នុង​ទីនោះ​ ​ទៀងតែ​មិន​ត្រឡប់​អំពី​លោក​នោះ​ ​ពួក​នោះ​ ​មាន​ប្រមាណ​តិច​ ​មានតែ​ពួក​ភិក្ខុ​ដែល​ធ្វើឲ្យ​អស់​ត្រឹមតែ​សញ្ញោជនៈ​ ​៣​ ​ជាស​ក​ទា​គាមី​ ​ព្រោះ​ធ្វើ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ឲ្យ​ស្រាលស្ដើង​ ​នឹង​មកកាន់​លោក​នេះ​ម្ដងទៀត​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​ ​នៃ​ទុក្ខ​បាន​ ​ពួក​ភិក្ខុ​នោះ​ឯង​ ​ទើប​មាន​ច្រើនជាង​។​ ​
ថយ | ទំព័រទី ២១៣ | បន្ទាប់