ម្នាលអាវុសោ អាត្មាបានស្ដាប់ធម៌ ចំពោះព្រះភក្ត្រព្រះដ៏មានព្រះភាគ បានទទួលចំពោះព្រះភក្ត្រ នូវព្រះពុទ្ធដីកាដទៃទៀតថា ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុដែលធ្វើឲ្យអស់ត្រឹមសញ្ញោជនៈ ៣ ជាសកទាគាមី ព្រោះធ្វើរាគៈ ទោសៈ មោហៈ ឲ្យស្រាលស្ដើង នឹងមកកាន់លោកនេះម្ដងទៀត ហើយធ្វើនូវទីបំផុតទុក្ខបាន ពួកភិក្ខុទាំងនុ៎ះ មានប្រមាណតិច មានតែពួកភិក្ខុ ដែលសម្រេចស្រោតៈ ព្រោះអស់សញ្ញោជនៈ ៣ មានធម៌មិនបានធ្លាក់ចុះ ទៀតតែនឹងបានត្រាស់ដឹងទៅខាងមុខ ពួកភិក្ខុនោះឯង ទើបមានច្រើនជាង។
[៣២៦] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឥសិបតនមិគទាយវន ទៀបក្រុងពារាណសី។ គ្រានោះឯង ឧបាសកឈ្មោះ ធម្មទិន្ន ព្រមដោយពួកឧបាសក៥០០ នាក់ បានចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ បានថ្វាយបង្គំព្រះដ៏មានព្រះភាគ រួចអង្គុយក្នុងទីសមគួរ។ លុះធម្មទិន្នឧបាសក អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបទូលព្រះដ៏មានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ទូន្មានពួកខ្ញុំព្រះអង្គ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះដ៏មានព្រះភាគ ប្រៀនប្រដៅពួកខ្ញុំព្រះអង្គនូវធម៌ ដែលឲ្យបានប្រយោជន៍ និងសេចក្ដីសុខ ដល់យើងខ្ញុំ អស់កាលជាយូរអង្វែង។