​ម្នាល​ធម្ម​ទិន្ន​ ​ព្រោះ​ហេតុ​ដូច្នោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​សូត្រ​ណា​ ​ដែល​តថាគត​សំដែង​ហើយ​ ​ជា​សូត្រ​មានធម៌​ដ៏​ជ្រៅ​ ​មាន​អត្ថ​ដ៏​ជ្រៅ​ ​បំភ្លឺ​នូវ​ប្រយោជន៍​ ​ឲ្យ​ឆ្លងផុត​ចាកលោក​ ​ប្រកបដោយ​ធម៌​ដ៏​សូន្យ​ចាក​កិលេស​ ​យើង​នឹង​បាន​ ​(​ស្ដាប់​)​ ​សូត្រ​ទាំងនោះ​ ​តាមកាល​ដ៏​គួរ​។​ ​ម្នាល​ធម្ម​ទិន្ន​ ​ពួក​អ្នក​ត្រូវ​សិក្សា​យ៉ាងនេះ​ចុះ​។​ ​
 [​៣២៧​]​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពួក​ខ្ញុំ​ព្រះអង្គ​ ​កំពុង​នៅ​គ្រប់គ្រង​ទីដេក​ ​ដែល​ចង្អៀត​ដោយ​កូន​ ​នៅ​ស្អិតស្អាង​ខ្លឹមចន្ទន៍​ ​ក្នុង​ដែន​កាសី​ ​ទ្រទ្រង់​កម្រងផ្កា​ ​និង​គ្រឿងក្រអូប​ ​និង​គ្រឿង​លាប​ ​និង​ត្រេកអរ​ ​ទទួលយក​នូវ​មាសប្រាក់​ ​មិន​ងាយ​នឹង​បាន​ប្រតិបត្តិ​ពួក​សូត្រ​ ​ដែល​ព្រះ​តថាគត​សំដែង​ហើយ​ ​ជា​សូត្រ​មានធម៌​ដ៏​ជ្រៅ​ ​មាន​អត្ថ​ដ៏​ជ្រៅ​ ​បំភ្លឺ​នូវ​ ​ ​ ​ ​ ​ប្រយោជន៍​ ​ឲ្យ​ឆ្លងផុត​ចាកលោក​ ​ប្រកបដោយ​ធម៌​ដ៏​សូន្យ​ចាក​កិលេស​ ​តាមកាល​ដ៏​គួរ​ ​នុ៎ះ​បានទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែងធម៌​ ​ដល់​ពួក​យើងខ្ញុំ​ ​ដែល​តាំងនៅ​ក្នុង​សិក្ខាបទ​ ​៥​ ​នោះ​ ​ឲ្យ​ក្រៃលែង​ទៅទៀត​។​ ​ម្នាល​ធម្ម​ទិន្ន​ ​ព្រោះហេតុនោះ​ ​ក្នុង​សាសនា​នេះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​សិក្សា​យ៉ាងនេះ​ថា​ ​យើង​ទាំងឡាយ​ ​នឹង​ប្រកបដោយ​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​នោះ​។​បេ​។​ ​ជា​សាស្ដា​នៃ​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ជា​ព្រះពុទ្ធ​មានជោគ​ ​ដោយហេតុ​ដូច្នេះ​ឯង​។​
ថយ | ទំព័រទី ២១៥ | បន្ទាប់