​ឮ​ថា​ពួក​ភិក្ខុ​ច្រើន​រូប​ ​ដេរ​ចីវរ​ថ្វាយព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​ចីវរ​សម្រេច​ហើយ​ ​ព្រះអង្គ​នឹង​ស្ដេច​ទៅកាន់​ចារិក​ ​ដោយ​កាល​ប្រព្រឹត្ត​កន្លងទៅ​នៃ​ខែ​ ​៣​។​ ​លំដាប់នោះ​ ​មហា​នាម​សក្កៈ​ ​ក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​រួច​គង់​ក្នុង​ទីសម​គួរ​។​ ​លុះ​មហា​នាម​សក្កៈ​ ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​ក្រាបទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ឮដំណឹង​នេះ​ថា​ ​ឮថា​ ​ពួក​ភិក្ខុ​ច្រើន​រូប​ ​ដេរ​ចីវរ​ថ្វាយព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដោយ​គិតថា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មាន​ចីវរ​សម្រេច​ហើយ​ ​ព្រះអង្គ​នឹង​ស្ដេច​ទៅកាន់​ចារិក​ ​ដោយ​កាល​ប្រព្រឹត្ត​កន្លងទៅ​ ​នៃ​ខែ​ ​៣​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មិនទាន់​បាន​ស្ដាប់ធម៌​ ​ចំពោះ​ព្រះ​ភក្ត្រ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​មិនទាន់​បាន​ទទួល​ ​ចំពោះ​ព្រះ​ភក្ត្រ​យ៉ាងនេះ​ថា​ ​ឧបាសក​ប្រកបដោយ​ប្រាជ្ញា​ ​(​សម្រេច​ស្រោតៈ​)​ ​ដែល​មាន​អាពាធ​ ​ដល់​នូវ​ទុក្ខវេទនា​ ​ឈឺធ្ងន់​ ​ត្រូវតែ​ឧបាសក​ ​ដែល​ប្រកបដោយ​ប្រាជ្ញា​ទូន្មាន​គ្នា​។​ ​
 ​[​៣២៩​]​ ​ម្នាល​មហា​នាម​ ​ឧបាសក​ដែល​ប្រកបដោយ​ប្រាជ្ញា​ ​មាន​អាពាធ​ ​ដល់​នូវ​ទុក្ខវេទនា​ ​ឈឺធ្ងន់​ ​ត្រូវតែ​ឧបាសក​ប្រកបដោយ​ប្រាជ្ញា​ ​លួងលោម​ដោយ​ធម៌​ ​ដែល​គួរ​លួងលោម​ ​៤​ ​យ៉ាង​ថា​ ​អ្នក​ដ៏​មាន​អាយុ​ ​ចូរ​ដកដង្ហើម​ឲ្យ​ស្រួល​ចុះ​ ​ព្រោះ​អ្នក​ដ៏​មាន​អាយុ​ ​មាន​សេចក្ដី​ជ្រះថ្លា​ ​មិន​ញាប់ញ័រ​ ​ក្នុង​ព្រះពុទ្ធ​ថា​
ថយ | ទំព័រទី ២១៧ | បន្ទាប់