ព្រះដ៏មានព្រះភាគនោះ ។បេ។ ជាសាស្ដានៃទេវតា និងមនុស្សទាំងឡាយ ជាព្រះពុទ្ធមានជោគ ដោយហេតុដូច្នេះឯង។ អ្នកដ៏មានអាយុ ចូរដកដង្ហើមឲ្យស្រួលចុះ ព្រោះអ្នកដ៏មានអាយុ (មានសេចក្ដីជ្រះថ្លា មិនញាប់ញ័រ) ក្នុងព្រះធម៌។ ក្នុងព្រះសង្ឃ។ អរិយកន្តសីល ជាសីលមិនដាច់ ប្រព្រឹត្តទៅ ដើម្បីសមាធិ។
[៣៣០] ម្នាលមហានាម ឧបាសក ប្រកបដោយប្រាជ្ញា មានអាពាធ ដល់នូវទុក្ខវេទនាឈឺធ្ងន់ ដែលឧបាសកប្រកបដោយប្រាជ្ញា ទូន្មានដោយធម៌ ដែលគួរលួងលោមទាំង៤ នេះហើយ ត្រូវនិយាយយ៉ាងនេះថា អ្នកដ៏មានអាយុ មានសេចក្ដីអាឡោះអាល័យមាតាបិតាឬ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ខ្ញុំនៅមានសេចក្តីអាឡោះអាល័យមាតាបិតាដែរ។ ត្រូវនិយាយនឹងឧបាសកនោះ យ៉ាងនេះថា អ្នកដ៏មានអាយុ ជាប់ជំពាក់ដោយសេចក្ដីស្លាប់ ទៀងតែនឹងស្លាប់ ប្រសិនបើអ្នកដ៏មានអាយុ នៅជាប់អាឡោះអាល័យ នឹងមាតាបិតា អ្នកដ៏មានអាយុ គង់តែនឹងស្លាប់ បើទុកជាអ្នកដ៏មានអាយុ មិនអាឡោះអាល័យ នឹងមាតាបិតា អ្នកដ៏មានអាយុ គង់តែនឹងស្លាប់ដែរ សូមឲ្យអ្នកដ៏មានអាយុ លះបង់សេចក្ដីអាឡោះអាល័យរបស់អ្នក ក្នុងមាតាបិតានោះចេញ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ខ្ញុំលះបង់សេចក្ដីអាឡោះអាល័យ ក្នុងមាតាបិតានោះរួចហើយ។