​[​៣៣១​]​ ​ត្រូវ​និយាយ​នឹង​ឧបាសក​នោះ​ ​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​ ​មាន​សេចក្ដី​អាឡោះអាល័យ​ ​ក្នុង​បុត្ត​ ​និង​ភរិយា​ដែរ​ឬ​។​ ​បើ​ឧបាសក​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​នៅ​មាន​សេចក្ដី​អាឡោះអាល័យ​ ​ក្នុង​បុត្ត​និង​ភរិយា​ដែរ​។​ ​ត្រូវ​និយាយ​នឹង​ឧបាសក​នោះ​ ​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​ ​ជាប់ជំពាក់​នឹង​សេចក្ដីស្លាប់​ ​ហើយ​ទៀងតែនឹង​ស្លាប់​ ​បើទុកជា​អ្នក​ដ៏​មាន​អាយុ​ ​នៅ​មាន​សេចក្តី​អាឡោះអាល័យ​ ​ក្នុង​បុត្ត​និង​ភរិយា​ ​អ្នក​ដ៏​មាន​អាយុ​គង់តែ​នឹង​ស្លាប់​ ​បើ​អ្នក​ដ៏​មាន​អាយុ​ ​មិន​មាន​សេចក្តី​អាឡោះអាល័យ​ ​ក្នុង​បុត្ត​និង​ភរិយា​ ​អ្នក​ដ៏​មាន​អាយុ​ ​គង់តែ​នឹង​ស្លាប់​ ​សូមអ្នក​ដ៏​មាន​អាយុ​ ​លះបង់​សេចក្ដី​អាឡោះអាល័យ​ ​ក្នុង​បុត្ត​ ​និង​ភរិយា​ ​របស់​អ្នកនោះ​ចេញ​។​ ​បើ​ឧបាសក​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​បាន​លះ​សេចក្ដី​អាឡោះអាល័យ​ ​ក្នុង​បុត្ត​ ​និង​ភរិយា​នោះ​ចេញ​ហើយ​។​ ​
 ​[​៣៣២​]​ ​ត្រូវ​និយាយ​នឹង​ឧបាសក​នោះ​ ​យ៉ាងនេះ​ថា​ ​អ្នក​ដ៏​មាន​អាយុ​ ​មាន​សេចក្ដី​អាឡោះអាល័យ​ ​ក្នុង​កាមគុណ​ ​ទាំង​ ​៥​ ​ជា​របស់​មនុស្ស​ដែរ​ឬ​។​ ​បើ​ឧបាសក​នោះ​ ​និយាយ​យ៉ាងនេះ​ថា​ ​ខ្ញុំ​មាន​សេចក្ដី​អាឡោះអាល័យ​ ​ក្នុង​កាមគុណ​ ​ទាំង​ ​៥​ ​ជា​របស់​មនុស្ស​ដែរ​។​ ​ត្រូវ​និយាយ​នឹង​ឧបាសក​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ ​កាម​ជា​ទិព្យ​ ​ជា​របស់​រុងរឿង​ផង​ ​ឧត្ដម​ផង​ ​ជាង​កាម​ទាំងឡាយ​ ​ជា​របស់​មនុស្ស​
ថយ | ទំព័រទី ២១៩ | បន្ទាប់