​ប្រកាន់​មាំ​ ​ដឹង​ច្បាស់​ថា​ ​មិន​គួរ​ត្រេកអរ​។​ ​បើ​ភិក្ខុ​នោះ​ ​សោយ​វេទនា​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ ​ដឹង​ច្បាស់​ថា​ ​វេទនា​នោះ​ ​មិន​ទៀង​ ​ដឹង​ច្បាស់​ថា​ ​មិន​គួរ​ប្រកាន់​មាំ​ ​ដឹង​ច្បាស់​ថា​ ​មិន​គួរ​ត្រេកអរ​។​ ​បើ​ភិក្ខុ​នោះ​ ​សោយ​វេទនា​ជា​សុខ​ ​មិន​ប្រកបដោយ​កិលេស​ ​សោយ​នូវ​វេទនា​នោះ​។​ ​បើ​ភិក្ខុ​នោះ​ ​សោយ​វេទនា​ជា​ទុក្ខ​ ​ក៏​មិន​ប្រកបដោយ​កិលេស​ ​សោយ​នូវ​វេទនា​នោះ​។​ ​បើ​ភិក្ខុ​នោះ​ ​សោយ​វេទនា​មិនមែន​ទុក្ខ​ ​មិនមែន​សុខ​ ​ក៏​មិន​ ​ប្រកបដោយ​កិលេស​ ​សោយ​នូវ​វេទនា​នោះ​។​ ​កាល​ភិក្ខុ​នោះ​ ​សោយ​វេទនា​ ​មាន​ ​កាយ​ជាទីបំផុត​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​សោយ​វេទនា​មាន​កាយ​ជាទីបំផុត​ ​កាល​សោយ​វេទនា​មានជីវិត​ជាទីបំផុត​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​សោយ​វេទនា​មានជីវិត​ជាទីបំផុត​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​ការ​អស់ជីវិត​ទៅ​ ​ដឹង​ច្បាស់​ថា​ ​កា​សោយ​នូវ​វេទនា​ទាំងអស់​ ​ក្នុង​លោក​នេះ​ ​មិន​គួរ​ត្រេកអរ​ ​នឹង​រលត់​ទៅវិញ​។​
 [​៤៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ប្រទីប​ប្រេង​ ​ដែល​ឆេះ​ទៅ​បាន​ ​ព្រោះ​អាស្រ័យ​ប្រេង​ ​និង​ប្រឆេះ​ ​ដែល​មិន​មាន​អាហារ​ ​គប្បី​រលត់​ទៅ​ ​ព្រោះ​អស់​ទៅ​នៃ​ប្រេង​ ​និង​ប្រឆេះ​នោះ​ឯង​ ​យ៉ាងណា​។​
ថយ | ទំព័រទី ២២ | បន្ទាប់