សូមអ្នកដ៏មានអាយុ ធ្វើចិត្តឲ្យផុតចាកកាម ជារបស់មនុស្សចេញ ហើយចូរដម្កល់ចិត្ត ក្នុងពួកទេវតា ស្ថានចាតុម្មហារាជិកចុះ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ចិត្តរបស់ខ្ញុំ ផុតស្រឡះចាកកាមជារបស់មនុស្សហើយ ខ្ញុំបានដម្កល់ចិត្តទុក ក្នុងពួកទេវតាជាន់ចាតុម្មហារាជិកហើយ។
[៣៣៣] ត្រូវនិយាយនឹងឧបាសកនោះ យ៉ាងនេះថា ម្នាលអាវុសោ ពួកតាវត្តិង្សទេវតា រុងរឿងជាង ឧត្ដមជាងពួកចាតុម្មហារាជិកទេវតា សូមអ្នកដ៏មានអាយុ ដកចិត្តអំពីពួកចាតុម្មហារាជិកទេវតាចេញ ហើយដម្កល់ចិត្ត ក្នុងពួកតាវត្តិង្សទេវតាចុះ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ចិត្តខ្ញុំបានដកផុត អំពីពួកចាតុម្មហារាជិកទេវតាហើយ ខ្ញុំបាន ដម្កល់ចិត្ត ក្នុងពួកតាវត្តិង្សទេវតាហើយ។ ត្រូវនិយាយនឹងឧបាសកនោះ យ៉ាងនេះថា ម្នាលអាវុសោ ពួកយាមទេវតា រុងរឿងជាងពួកតាវត្តិង្សទេវតា។ ពួកតុសិតទេវតា។ ពួកនិម្មានរតីទេវតា។ ពួកបរនិម្មិតវសវត្តីទេវតា។