ម្នាលអាវុសោ ព្រហ្មលោក រុងរឿងជាង ឧត្ដមជាង ពួកបរនិម្មិតវសវត្តីទេវតា សូមអ្នកដ៏មានអាយុ ដកចិត្តអំពីពួកបរនិម្មិតវសវត្តីទេវតាចេញ ហើយដម្កល់ចិត្ត ក្នុងព្រហ្មលោកវិញ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ចិត្តខ្ញុំបានដកចេញ អំពីពួកបរនិម្មិតវសវត្តីទេវតាហើយ បានដម្កល់ចិត្ត ក្នុងព្រហ្មលោកហើយ។
[៣៣៤] ត្រូវនិយាយនឹងឧបាសកនោះ យ៉ាងនេះថា ម្នាលអាវុសោ ទោះជាព្រហ្មលោក ក៏នៅតែមិនទៀង មិនខ្ជាប់ខ្ជួន រាប់បញ្ចូលជាសក្កាយ សូមអ្នកដ៏មានអាយុ ដកចិត្តអំពីព្រហ្មលោកចេញ ហើយប្រមូលចិត្ត ទៅក្នុងព្រះនិព្វាន ជាទីរំលត់នូវសក្ដាយវិញ។ បើឧបាសកនោះ និយាយយ៉ាងនេះថា ចិត្តខ្ញុំដកផុត អំពីព្រហ្មលោកហើយ ចិត្តខ្ញុំក៏បានប្រមូល ទៅក្នុងព្រះនិព្វាន ជាទីរំលត់សក្កាយហើយ។ ម្នាលមហានាម ចិត្តដែលរួចស្រឡះដោយអរហត្តផល វិមុត្តិរបស់ឧបាសក ដែលមានចិត្តរួចស្រឡះហើយ យ៉ាងនេះ តថាគតមិនពោលថា មានការធ្វើផ្សេងគ្នា អំពីភិក្ខុដែលមានចិត្តរួចស្រឡះហើយ អស់ ១០០ ឆ្នាំ នោះតែបន្តិចសោះឡើយ។