​[​៣៣៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៤​ ​នេះ​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​សោតាបត្តិផល​។​ ​ធម៌​ ​៤​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​គឺ​ការសេពគប់​សប្បុរស​ ​១​ ​ការ​ស្ដាប់ធម៌​របស់​សប្បុរស​ ​១​ ​ការ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​ ​១​ ​សេចក្ដី​ប្រតិបត្តិ​ ​នូវ​ធម៌​សមគួរ​តាម​ធម៌​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៤​ ​នេះឯង​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ច្បាស់​ ​នូវ​សោតាបត្តិផល​។​ ​
 ​[​៣៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំង​ ​៤​ ​នេះ​ ​ដែល​បុគ្គល​បាន​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ច្បាស់​ ​នូវ​សកទាគាមិផល​។​ ​
 ​[​៣៣៧​]​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អនាគាមិផល​។​ ​
 ​[​៣៣៨​]​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​អរហត្តផល​។​
 [​៣៣៩​]​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​បាន​នូវ​ប្រាជ្ញា​។​
 ​[​៣៤០​]​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ចំរើន​ប្រាជ្ញា​។​
 ​[​៣៤១​]​ ​តែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ធ្វើ​ប្រាជ្ញា​ឲ្យ​ធំ​ទូលាយ​។​

​ចប់​ ​សប្ប​ញ្ញ​ ​វគ្គ​ ​ទី៦​។​

ថយ | ទំព័រទី ២២២ | បន្ទាប់