​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​ភិក្ខុ​សោយ​វេទនា​ ​មាន​កាយ​ជាទីបំផុត​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​សោយ​វេទនា​មាន​កាយ​ជាទីបំផុត​ ​កាល​សោយ​វេទនា​មានជីវិត​ជាទីបំផុត​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​សោយ​វេទនា​មានជីវិត​ជាទីបំផុត​ ​លុះ​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​ការ​អស់ជីវិត​ទៅ​ ​ដឹង​ច្បាស់​ថា​ ​ការ​សោយ​នូវ​វេទនា​ទាំងអស់​ ​ក្នុង​លោក​ ​នេះ​ ​មិន​គួរ​ត្រេកអរ​ ​នឹង​រលត់​ទៅវិញ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 [​៤៩​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​កូ​ដា​គារ​សាលា​ ​នា​ព្រៃ​មហា​វន​ ​ទៀប​ក្រុង​វេសាលី​។​ ​សម័យ​នោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​អសុភ​កថា​ ​ទ្រង់​សំដែង​គុណ​នៃ​អសុភ​ ​ទ្រង់​សំដែង​គុណ​នៃ​ការ​ចំរើន​អសុភ​ ​ដល់​ភិក្ខុ​ទាំងឡាយ​ ​ដោយ​អនេកបរិយាយ​។​ ​គ្រានោះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ចង់​គេច​ចាក​អារម្មណ៍​ ​សម្ងំ​នៅតែ​ម្នាក់ឯង​ ​អស់​កន្លះ​ខែ​ ​កុំ​ឲ្យ​អ្នកណាមួយ​ ​ចូល​ទៅ​រក​តថាគត​ឡើយ​ ​វៀរលែងតែ​ភិក្ខុ​មួយ​រូប​ ​អ្នកនាំ​ចង្ហាន់​បិណ្ឌបាត​ ​ទៅ​ថ្វាយ​តថាគត​។​ ​ពួក​ភិក្ខុ​នោះ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ដូច្នេះ​ ​ក៏​ឥតមាន​ភិក្ខុ​ណាមួយ​ចូល​ទៅ​រក​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ឡើយ​ ​វៀរលែងតែ​ភិក្ខុ​ ​១​ ​រូប​ ​អ្នកនាំ​ចង្ហាន់​បិណ្ឌបាត​ ​ទៅ​ថ្វាយព្រះ​ដ៏​មាន​ព្រះ​ភាគ​។​
ថយ | ទំព័រទី ២៣ | បន្ទាប់