​(​មជ្ឈិមា​បដិបទា​)​ ​គឺ​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ​ ​៨​ ​ប្រការ​នេះឯង​។​ ​អរិយមគ្គ​ ​៨​ ​ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​សេចក្ដីយល់​ត្រូវ​ ​១​ ​សេចក្ដី​ត្រិះរិះ​ត្រូវ​ ​១​ ​វាចា​ត្រូវ​ ​១​ ​ការងារ​ត្រូវ​ ​១​ ​ការ​ចិញ្ចឹមជីវិត​ត្រូវ​ ​១​ ​សេចក្ដីព្យាយាម​ត្រូវ​ ​១​ ​សេចក្ដី​រឭក​ត្រូវ​ ​១​ ​ការ​ធ្វើ​ចិត្ត​ឲ្យ​នឹង​ត្រូវ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះឯង​ហៅថា​ ​មជ្ឈិមា​បដិបទា​ ​ដែល​តថាគត​ត្រាស់​ដឹង​ហើយ​ ​ជា​សេចក្ដី​ប្រតិបត្តិ​ ​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ​ ​ធ្វើឲ្យ​កើត​សេចក្ដី​ចេះដឹង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​ស្ងប់​រម្ងាប់​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​និព្វាន​។​ ​
 ​[​៣៦៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក៏​សេចក្ដីទុក្ខ​នេះឯង​ ​ហៅថា​ ​អរិយសច្ច​ ​គឺជា​តិ​ ​ជា​ទុក្ខ​ ​១​ ​ជរា​ជា​ទុក្ខ​ ​១​ ​ព្យាធិ​ជា​ទុក្ខ​ ​១​ ​មរណៈ​ជា​ទុក្ខ​ ​១​ ​ដំណើរ​ជួប​ប្រសព្វ​ ​ដោយ​សត្វ​ ​និង​សង្ខារ​ ​មិនជា​ទីស្រឡាញ់​ទាំងឡាយ​ ​ជា​ទុក្ខ​ ​១​ ​ដំណើរ​ព្រាត់ប្រាស​ចាក​សត្វ​ ​និង​សង្ខារ​ ​ជាទីស្រឡាញ់​ទាំងឡាយ​ ​ជា​ទុក្ខ​ ​១​ ​បុគ្គល​ប្រាថ្នា​របស់​ណា​ ​មិនបាន​របស់​នោះ​ ​ជា​ទុក្ខ​ ​១​ ​បើ​ពោល​ដោយសង្ខេប​ ​ឧបាទានក្ខន្ធ​ ​ទាំង​ ​៥​ ​ប្រការ​ ​ឈ្មោះថា​ ​ជា​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ជាទី​កើតឡើង​ ​នៃ​ទុក្ខ​នេះ​ ​ហៅថា​ ​អរិយសច្ច​។​ ​គឺ​តណ្ហា​នេះឯង​ ​ជា​ធម្មជាតិ​ ​នាំ​សត្វ​ឲ្យ​កើត​ទៀត​ ​ប្រកបដោយ​សេចក្ដីរីករាយ​ ​និង​ត្រេកត្រអាល​ ​ជា​ធម្មជាតិ​ ​នាំ​សត្វ​ឲ្យ​ ​ត្រេកត្រអាល​ ​ក្នុង​ភព​នោះ​ៗ​។​
ថយ | ទំព័រទី ២៤០ | បន្ទាប់