​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនដែល​បានឮ​មក​ ​ក្នុង​កាលមុន​ថា​ ​សេចក្ដី​រលត់ទុក្ខ​នោះ​ ​ឈ្មោះថា​ ​អរិយសច្ច​ ​ដែល​តថាគត​ ​គប្បី​ធ្វើឲ្យ​ជាក់ច្បាស់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើត​ ​ឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​មិនដែល​បានឮ​មក​ ​ក្នុង​កាលមុន​ថា​ ​សេចក្ដី​រលត់ទុក្ខ​នោះ​ ​ហៅថា​ ​អរិយសច្ច​ ​ដែល​តថាគត​ ​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ​។​
 ​[​៣៧០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនដែល​បានឮ​មក​ ​ក្នុង​កាលមុន​ថា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​នេះ​ ​ហៅថា​ ​អរិយសច្ច​ ​ដូច្នេះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ថា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​នោះ​ ​ហៅថា​ ​អរិយសច្ច​ ​ដែល​តថាគត​ ​គប្បី​ចំរើន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចក្ខុ​កើតឡើង​ហើយ​ ​ញាណ​កើតឡើង​ហើយ​ ​បញ្ញា​កើតឡើង​ហើយ​ ​វិជ្ជា​កើតឡើង​ហើយ​ ​ពន្លឺ​កើតឡើង​ហើយ​ ​ដល់​តថាគត​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ដែល​តថាគត​ ​មិនដែល​បានឮ​មក​ ​ក្នុង​កាលមុន​ថា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​នោះ​ ​ឈ្មោះថា​ ​អរិយសច្ច​ ​ដែល​តថាគត​ចំរើន​ហើយ​។​ ​
ថយ | ទំព័រទី ២៤៣ | បន្ទាប់