​[​៣៧១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ញាណទស្សនៈ​ ​(​ការ​ដឹង​ ​និង​ការ​ឃើញ​)​ ​មា​នប​រិ​វដ្ដ​ ​(​វិល​)​ ​៣​ ​មាន​អាការ​ ​១២​ ​យ៉ាងនេះ​ ​ក្នុង​អរិយសច្ច​ ​ទាំង​ ​៤​ ​នេះ​ ​របស់​តថាគត​នៅ​មិនទាន់​បរិសុទ្ធ​តាមពិត​ត្រឹមណា​ ​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ក៏​មិនទាន់​ប្ដេជ្ញា​ខ្លួន​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​ ​ចំពោះ​សម្មាសម្ពោធិ​ញ្ញាណ​ដ៏​ប្រសើរ​ ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ត្រឹមណោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះតែ​ញាណទស្សនៈ​ ​មា​នប​រិ​វដ្ដ​ ​៣​ ​មាន​អាការ​ ​១២​ ​យ៉ាងនេះ​ ​ក្នុង​អរិយសច្ច​ ​ទាំង​ ​៤​ ​នេះ​ ​របស់​តថាគត​ ​បរិសុទ្ធ​តាមពិត​ក្នុង​កាលណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទើប​តថាគត​ ​ប្ដេជ្ញា​ខ្លួន​ថា​ ​ជា​អ្នក​ត្រាស់​ដឹង​ ​ចំពោះ​សម្មាសម្ពោធិ​ញ្ញាណ​ ​ដ៏​ប្រសើរ​ក្នុង​លោក​ ​ព្រមទាំង​ទេវលោក​ ​មារ​លោក​ ​ព្រហ្មលោក​ ​ក្នុង​ពពួកសត្វ​ ​ព្រមទាំង​សមណព្រាហ្មណ៍​ ​ទាំង​មនុស្សជា​សម្មតិទេព​ ​និង​មនុស្ស​ដ៏​សេស​ ​ក្នុង​កាលណោះ​។​ ​មួយទៀត​ ​ញ្ញាណ​ទស្សនៈ​ ​កើតឡើង​ដល់​តថាគត​ថា​ ​វិមុត្តិ​ ​គឺ​ ​អរហត្តផល​ ​របស់​តថាគត​ ​មិន​កម្រើក​ឡើយ​ ​ជាតិនេះ​ផុត​ត្រឹមនេះ​ហើយ​ ​ឥឡូវនេះ​ ​ភព​ថ្មី​មិន​មាន​ទេ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​ពាក្យ​នេះ​ចប់ហើយ​។​ ​ពួក​បញ្ចវគ្គិយ​ភិក្ខុ​ ​ក៏​មានចិត្ត​ត្រេកអរ​រីករាយ​ ​ចំពោះ​ភាសិត​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​
ថយ | ទំព័រទី ២៤៤ | បន្ទាប់