​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​សំដែង​អសុភ​កថា​ ​ពោល​សរសើរ​អសុភ​ ​ពោល​សរសើរ​ការ​ចំរើន​ ​នូវ​អសុភ​ ​ដោយ​បរិយាយ​ដ៏​ច្រើន​ ​លុះ​ភិក្ខុ​នោះ​ ​គិត​ដូច្នេះហើយ​ ​ក៏​នាំគ្នា​ប្រកប​សេចក្ដីព្យាយាម​ ​ក្នុង​ការ​ចំរើន​អសុភ​ ​ជាច្រើន​បែប​ ​ច្រើន​វិធី​ ​ពួក​ភិក្ខុ​នោះ​ ​នឿយណាយ​ ​ធុញទ្រាន់​ ​ខ្ពើមឆ្អើម​ ​នឹង​រាងកាយ​នេះ​ ​ក៏​នាំគ្នា​ស្វែងរក​គ្រឿង​សស្ត្រា​ ​ភិក្ខុ​ ​១០​ ​រូប​ ​នាំ​គ្រឿង​សស្ត្រា​មក​តែ​ ​១​ ​ថ្ងៃ​ ​ក៏​មាន​ ​២០​ ​រូប​។​បេ​។​ ​៣០​ ​រូប​ ​នាំ​គ្រឿង​សស្ត្រា​មក​តែមួយ​ថ្ងៃ​ ​ក៏​មាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​នេះ​ ​ស្ថិតនៅ​បាន​ដោយហេតុ​ឯណា​ដ៏​ទៃ​ទៀត​ ​ខ្ញុំ​ព្រះអង្គ​សូម​អង្វរ​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំដែង​នូវ​ហេតុ​នោះ​ឲ្យ​ទាន​។​ ​
 [​៥២​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បើ​ដូច្នោះ​ ​ពួក​ភិក្ខុ​ទាំង​ ​អម្បាល​មា​ណ​ ​ដែល​នៅ​អាស្រ័យ​នឹង​ក្រុង​វេសាលី​ ​ចូរ​ឲ្យ​ពួក​ភិក្ខុ​អម្បាល​នោះ​ទាំងអស់​ ​ប្រជុំ​គ្នា​ ​ក្នុង​ឧបដ្ឋានសាលា​ចុះ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ក៏​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ករុណា​ ​ព្រះអង្គ​ ​ដូច្នេះហើយ​ ​ពួក​ភិក្ខុ​ទាំងអម្បាល​មា​ណ​ ​ដែល​នៅ​ ​ ​ ​ ​អាស្រ័យ​នឹង​ក្រុង​វេសាលី​ ​ក៏​ឲ្យ​ពួក​ភិក្ខុ​អម្បាល​នោះ​ ​ទាំងអស់​ ​ប្រជុំ​គ្នា​ ​ក្នុង​ឧបដ្ឋានសាលា​រួចហើយ​ ​
ថយ | ទំព័រទី ២៥ | បន្ទាប់