​[​៣៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្ដីទុក្ខ​នេះ​ ​តថាគត​ ​បញ្ញត្ត​ថា​ ​ជា​អរិយសច្ច​ ​ដូច្នេះ​ ​វណ្ណៈ​ ​គឺ​អក្ខរៈ​ ​មាន​ប្រមាណ​មិនបាន​ ​ព្យញ្ជនៈ​ ​មាន​ប្រមាណ​មិនបាន​ ​វិភត្តិ​ ​ក៏​មាន​ប្រមាណ​មិនបាន​ ​ក្នុង​អរិយសច្ច​នោះ​ថា​ ​សេចក្ដីទុក្ខ​នេះ​ ​ហៅថា​ ​អរិយសច្ច​ ​ដូច្នេះ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​ជាទី​កើតឡើង​ ​នៃ​ទុក្ខ​នេះ​ ​ហៅថា​ ​អរិយសច្ច​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​នេះ​ ​តថាគត​ ​បញ្ញត្ត​ថា​ ​ជា​អរិយសច្ច​ ​វណ្ណៈ​ ​មាន​ប្រមាណ​មិនបាន​ ​ព្យញ្ជនៈ​ ​មាន​ប្រមាណ​មិនបាន​ ​វិភត្តិ​ ​ក៏​មាន​ប្រមាណ​មិនបាន​ ​ក្នុង​អរិយសច្ច​នោះ​ថា​ ​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​នេះ​ ​ហៅថា​ ​អរិយសច្ច​ ​ដូច្នេះ​ ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​ ​
 [​៣៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាត​ ​៤​ ​យ៉ាងនេះ​ ​ជា​របស់​ពិត​ ​មិន​ប្រែប្រួល​ ​មិន​ក្លាយទៅជា​របស់​ដទៃ​ឡើយ​។​ ​ធម្មជាត​ ​៤​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពាក្យ​ថា​ ​នេះ​ជា​ទុក្ខ​ ​នុ៎ះ​ជា​ធម្មជាត​ពិត​ ​មិន​ប្រែប្រួល​ ​មិន​ក្លាយទៅជា​របស់​ដទៃ​ឡើយ​។​ ​ពាក្យ​ថា​ ​នេះ​ជាហេតុ​ ​ជាទី​កើតឡើង​នៃ​ទុក្ខ​ ​នុ៎ះ​ជា​ធម្មជាត​ពិត​ ​មិន​ប្រែប្រួល​ ​មិន​ក្លាយទៅជា​របស់​ដទៃ​ឡើយ​ ​
ថយ | ទំព័រទី ២៥៩ | បន្ទាប់