​ពាក្យ​ថា​ ​នេះ​ជា​សេចក្ដី​រំលត់ទុក្ខ​។​បេ​។​ ​ពាក្យ​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​ ​នុ៎ះ​ជា​ធម្មជាត​ពិត​ ​មិន​ប្រែប្រួល​ ​មិន​ក្លាយទៅជា​របស់​ដទៃ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម្មជាត​ ​៤​ ​នេះ​ ​ជា​របស់​ពិត​ ​មិន​ប្រែប្រួល​ ​មិន​ក្លាយទៅជា​របស់​ដទៃ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​ទុក្ខ​។​បេ​។​ ​គួរ​ធ្វើ​សេចក្ដីព្យាយាម​ថា​ ​នេះ​ជា​បដិបទា​ ​ជា​ដំណើរ​ទៅកាន់​ទី​រំលត់ទុក្ខ​។​

​ចប់​ ​ធម្មចក្ក​ប្ប​វត្តន​វគ្គ​ ​ទី២​។​
​ឧទ្ទាន​នៃ​ធម្មចក្ក​ប្ប​វត្តន​វគ្គ​នោះ​គឺ​


​ពោល​អំពី​ព្រះ​តថាគត​ ​មាន​ ​២​ ​លើក​ ​អំពី​ឧបាទានក្ខន្ធ​ប្រាំ​ ​១​ ​អំពី​អាយតនៈ​ប្រាំមួយ​ ​១​ ​អំពី​ភិក្ខុ​ចាំ​អរិយសច្ច​ ​មាន​ ​២​ ​លើក​ ​អំពី​អវិជ្ជា​ ​១​ ​អំពី​វិជ្ជា​ ​១​ ​អរិយសច្ច​ ​មាន​វិភត្តិ​ ​ជាដើម​ ​១​ ​អំពី​ធម្មជាត​ពិត​ ​១​។​
ថយ | ទំព័រទី ២៦០ | បន្ទាប់