​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ជា​ធម៌​ល្អិត​ផង​ ​ជា​ធម៌​ដ៏​ឧត្ដម​ផង​ ​ជា​ធម៌​មិន​ច្រឡូកច្រឡំ​ដោយ​ ​(​តណ្ហា​និង​ឧបាទាន​)​ ​ផង​ ​ជា​ធម៌​ជា​គ្រឿង​នៅ​ ​នាំមក​នូវ​សេចក្ដីសុខ​ផង​ ​តែង​ញ៉ាំង​ធម៌​ទាំងឡាយ​ ​ជាអកុសល​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ៗ​ ​ឲ្យ​អន្ដរធាន​ ​ឲ្យ​ស្ងប់​រម្ងាប់​ទៅ​ ​ដោយហេតុ​ដ៏​សមគួរ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
 ​[​៥៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អា​នា​បាស្សតិ​សមាធិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ជា​ធម៌​ល្អិត​ផង​ ​ជា​ធម៌​ដ៏​ឧត្ដម​ផង​ ​ជា​ធម៌​មិន​ច្រឡូកច្រឡំ​ដោយ​ ​(​តណ្ហា​និង​ឧបាទាន​)​ ​ផង​ ​ជា​ធម៌​ជា​គ្រឿង​នៅ​ ​នាំមក​នូវ​សេចក្ដីសុខ​ផង​ ​តែង​ញ៉ាំង​ធម៌​ទាំងឡាយ​ ​ជាអកុសល​ដ៏​លាមក​ ​ដែល​កើត​ឡើង​ហើយ​ៗ​ ​ឲ្យ​អន្ដរធាន​ទៅ​ ​ឲ្យ​ស្ងប់​រម្ងាប់​ទៅ​ ​ដោយហេតុ​ដ៏​សមគួរ​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​ព្រៃ​ក្ដី​ ​នៅ​ទៀប​គល់ឈើ​ក្ដី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​ផ្ចង់ស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​ ​(​កម្មដ្ឋាន​)​។​ ​ភិក្ខុ​នោះ​ ​មានសតិ​ដកដង្ហើម​ចេញ​ ​មានសតិ​ដកដង្ហើម​ចូល​។​ ​(​បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ផង​ចុះ​)​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​សម្រាប់​លះកិលេស​ចោល​ហើយ​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​សម្រាប់​លះកិលេស​ចោល​ ​នឹង​ដកដង្ហើម​ចូល​។​ ​
ថយ | ទំព័រទី ២៧ | បន្ទាប់