[៤១៧] ម្នាលភិក្ខុទាំងឡាយ ដូចដំបង ដែលគេចោលទៅឯអាកាស តែងធ្លាក់ចុះខាងគល់ដំបង ក៏មាន ធ្លាក់ចុះត្រង់កណ្ដាលដំបង ក៏មាន ធ្លាក់ចុះខាងចុងដំបង ក៏មាន យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ សត្វទាំងឡាយ ដែលមានអវិជ្ជា ជាគ្រឿងរារាំង មានតណ្ហា ជាគ្រឿងប្រកប កាលអន្ទោលទៅ ត្រាច់រង្គាត់ទៅ តែងចេញពីលោកនេះ ទៅកាន់លោកដទៃ ក៏មាន ត្រឡប់មកពីលោកដទៃ មកកាន់លោកនេះ ក៏មាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា សត្វទាំងនោះ មិនបានឃើញ នូវអរិយសច្ច ៤ ។ អរិយសច្ច ៤ គឺអ្វីខ្លះ។ គឺទុក្ខអរិយសច្ច ១។បេ។ ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ១ យ៉ាងនោះឯង។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះ បដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ។
[៤១៨] ម្នាលភិក្ខុទាំងឡាយ សំពត់ ឬក្បាល ដែលភ្លើងកំពុងឆេះ បុរសនោះ គួរធ្វើដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបើសំពត់ ឬក្បាល ដែលភ្លើងកំពុងឆេះ បុរសនោះ គួរធ្វើសេចក្ដីប៉ុនប៉ងផង ព្យាយាមផង
[៤១៨] ម្នាលភិក្ខុទាំងឡាយ សំពត់ ឬក្បាល ដែលភ្លើងកំពុងឆេះ បុរសនោះ គួរធ្វើដូចម្ដេច។ បពិត្រព្រះអង្គដ៏ចំរើន កាលបើសំពត់ ឬក្បាល ដែលភ្លើងកំពុងឆេះ បុរសនោះ គួរធ្វើសេចក្ដីប៉ុនប៉ងផង ព្យាយាមផង