​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​យ៉ាងនេះ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​យ៉ាងនេះ​ ​ជា​ធម៌​ល្អិត​ផង​ ​ជា​ធម៌​ឧត្ដម​ផង​ ​ជា​ធម៌​មិន​ច្រឡូកច្រឡំ​ ​ដោយ​ ​(​តណ្ហា​ ​និង​ឧបាទាន​)​ ​ផង​ ​ជា​ធម៌​ជា​គ្រឿង​នៅ​ ​នាំមក​នូវ​សេចក្ដីសុខ​ផង​ ​រមែង​ញ៉ាំង​ធម៌​ទាំងឡាយ​ ​ជាអកុសល​ដ៏​លាមក​ ​ដែល​កើតឡើង​ហើយ​ ​ៗ​ ​ឲ្យ​អន្ដរធាន​ទៅ​ ​ឲ្យ​ស្ងប់​រម្ងាប់​ទៅ​ ​ដោយហេតុ​ដ៏​សមគួរ​ផង​។​ ​
 ​[​៥៦​]​ ​ខ្ញុំ​បាន​ស្ដាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​វេឡុ​វន​ ​ទៀប​ក្រុង​កិ​មិលា​។​ ​ក្នុង​ទីនេះ​ឯង​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​នឹង​ព្រះ​កិ​មិលៈ​ដ៏​មាន​អាយុ​ថា​ ​ម្នាល​កិ​មិលៈ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​បុគ្គល​ចំរើន​ដូចម្ដេច​ ​ធ្វើឲ្យ​ច្រើន​ដូចម្ដេច​ ​ទើប​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​កាលបើ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​កិ​មិលៈ​ដ៏​មាន​អាយុ​ ​ក៏​នៅ​ស្ងៀម​។​ ​
 ​[​៥៧​]​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ជា​គំរប់​ ​២​ ​ដង​ទៀត​។​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ទ្រង់​ត្រាស់​នឹង​ព្រះ​កិ​មិលៈ​ដ៏​មាន​អាយុ​ ​ជា​គំរប់​ ​៣​ ​ដង​ទៀត​ថា​ ​ម្នាល​កិ​មិលៈ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​ចំរើន​ដូចម្ដេច​ ​ធ្វើឲ្យ​ច្រើន​ដូចម្ដេច​ ​ទើប​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​ព្រះ​កិ​មិលៈ​ដ៏​មាន​អាយុ​ ​ក៏​នៅ​ស្ងៀម​ ​ជា​គំរប់​ ​៣​ ​ដង​ទៀត​។​ ​
ថយ | ទំព័រទី ២៨ | បន្ទាប់