ម្នាលភិក្ខុទាំងឡាយ ព្រោះថាប៉ុយកប្បាស ជារបស់ស្រាល យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ មិនដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ មិនដឹងច្បាស់ តាមសេចក្ដីពិតថា នេះបដិបទាជាដំណើរទៅកាន់ទីរំលត់ទុក្ខ សមណៈ ឬព្រាហ្មណ៍ទាំងនោះ ក្រឡេកមើលមុខ របស់សមណៈ ឬព្រាហ្មណ៍ដទៃថា លោកដ៏ចំរើននេះ កាលបើដឹង ក៏ដឹងដោយពិត កាលបើឃើញ ក៏ឃើញដោយពិត។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះថា មិនបានឃើញ នូវអរិយសច្ច ៤ ក៏យ៉ាងនោះឯង។
[៤២៤] ម្នាលភិក្ខុទាំងឡាយ ឯពួកសមណៈ ឬព្រាហ្មណ៍ឯណានីមួយ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះបដិបទា ជាដំណើរទៅកាន់ទីរំលត់ទុក្ខ សមណៈ ឬព្រាហ្មណ៍ទាំងនោះ មិនក្រឡេកមើលមុខសមណៈ ឬព្រាហ្មណ៍ដទៃថា លោកដ៏ចំរើននេះ កាលបើដឹង ក៏ដឹងដោយពិត កាលបើឃើញ ក៏ឃើញដោយពិត ដូច្នេះឡើយ។ ម្នាលភិក្ខុទាំងឡាយ ដូចសសរដែកក្ដី សសរគោលក្ដី ដែលមានរណ្ដៅដ៏ជ្រៅ គេដាំស៊ប់សួនល្អ ឥតមានកម្រើក ឥតមានញាប់ញ័រ បើទុកជាភ្លៀង លាយដោយខ្យល់ដ៏ខ្លាំង មកអំពីទិសខាងកើត ក៏មិនធ្វើសសរនោះ ឲ្យកម្រើក មិនធ្វើឲ្យរញ្ជួយ មិនធ្វើឲ្យញាប់ញ័រ