​កាល​ភិក្ខុ​ចំរើន​ ​នូវ​ឈាន​ទាំង៤​ ​ធ្វើឲ្យ​ច្រើន​នូវ​ឈាន​ ​ទាំង៤​ ​រមែង​បង្អោន​ទៅ​រក​ព្រះនិព្វាន​ ​សសៀរ​ទៅ​រក​ព្រះនិព្វាន​ ​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​យ៉ាងនេះ​ឯង​។​ ​(​បាលី​ដរាបដល់​ឯសនា​ ​បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ ​យ៉ាងនេះ​ផង​ចុះ​)​។​
 [​៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧទ្ធម្ភា​គិ​យស​ញ្ញោ​ជនៈ​នេះ​ ​មាន​ ​៥​ ​ប្រការ​។​ ​ចុះ​ ​ឧទ្ធម្ភា​គិ​យស​ញ្ញោ​ជនៈ​ ​៥​ ​ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​គឺ​ ​រូប​រាគ​ ​១​ ​អរូប​រាគ​ ​១​ ​មានះ​ ​១​ ​ឧទ្ធច្ចៈ​ ​១​ ​អវិជ្ជា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧទ្ធម្ភា​គិ​យស​ញ្ញោ​ជនៈ​ ​មាន​ ​៥​ ​ប្រការ​នេះឯង​។​
 [​៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​គួរ​ចំរើន​ឈាន​ ​៤​ ​ដើម្បី​ត្រាស់​ដឹង​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​កិរិយា​អស់​ទៅ​ ​ដើម្បី​លះបង់​ ​នូវ​ឧទ្ធម្ភា​គិ​យស​ញ្ញោ​ជនៈ​ ​៥​ ​ប្រការ​នេះឯង​។​ ​ឈាន​ ​៤​ ​ប្រការ​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងប់ស្ងាត់​ ​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ ​ចាក​អកុសលធម៌​ទាំងឡាយ​ ​ចូលកាន់​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្ដី​ស្ងប់ស្ងាត់​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​វិចារៈ​ ​ក៏​ចូលកាន់​ទុតិយជ្ឈាន​ ​ដែល​កើត​ក្នុង​សន្ដាន​ ​ជាទី​ផូរផង់​ ​មាន​សភាព​ជា​ចិត្ត​ខ្ពស់​ឯក​ ​
ថយ | ទំព័រទី ៣ | បន្ទាប់