​ម្នាល​អានន្ទ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​ចំរើន​យ៉ាងនេះ​ ​ធ្វើឲ្យ​ច្រើនយ៉ាង​នេះ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​
 ​[​៥៩​]​ ​ម្នាល​អានន្ទ​ ​សម័យ​ណា​ ​ដែល​ភិក្ខុ​ដកដង្ហើម​ចេញ​វែង​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​វែង​ ​ឬកាល​ដកដង្ហើម​ចូល​វែង​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​វែង​។​ ​កាល​ដកដង្ហើម​ចេញ​ខ្លី​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​ខ្លី​ ​ឬកាល​ដកដង្ហើម​ចូល​ខ្លី​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​ខ្លី​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​កំណត់​ដឹង​ច្បាស់​នូវ​កាយ​ ​គឺ​ដកដង្ហើម​ចេញ​ទាំងពួង​ ​នឹង​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​កំណត់​ដឹង​ច្បាស់​នូវ​កាយ​ ​គឺ​ដកដង្ហើម​ចូល​ទាំងពួង​ ​នឹង​ដកដង្ហើម​ចូល​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​រម្ងាប់​កាយសង្ខារ​ ​គឺ​ដកដង្ហើម​ចេញ​ ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​រម្ងាប់​កាយសង្ខារ​ ​គឺ​ដកដង្ហើម​ចូល​ ​ដកដង្ហើម​ចូល​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​អ្នក​ពិចារណា​ឃើញ​កាយ​ក្នុង​កាយ​ ​ជា​អ្នកមាន​ព្យាយាម​ ​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​ចេញ​បាន​ ​ក្នុង​សម័យ​នោះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​តថាគត​ពោល​នូវ​កាយ​ ​ថា​ជា​ខ្យល់​ចេញចូល​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​កាយ​ ​ក្នុង​កាយ​ជា​ ​ ​ប្រក្រតី
ថយ | ទំព័រទី ៣០ | បន្ទាប់