ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។
[៤៤៩] ម្នាលភិក្ខុទាំងឡាយ ដូចស្រះបោក្ខរណី បណ្ដោយ ៥០ យោជន៍ ទទឹង ៥០ យោជន៍ ជំរៅ ៥០ យោជន៍ មានទឹកពេញ ស្មើល្មមក្អែកឱនផឹកបាន បុរសគប្បីជ្រលក់ទឹក ដោយចុងនៃស្បូវ អំពីស្រះនោះ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់នូវហេតុនោះ ដូចម្ដេច ទឹកដែលបុរសជ្រលក់ ដោយចុងនៃស្បូវ ហើយលើកឡើង និងទឹកក្នុងស្រះបោក្ខរណី ទឹកទាំងពីរនោះ តើទឹកណាច្រើនជាង។ បពិត្រព្រះអង្គដ៏ចំរើន ទឹកក្នុងស្រះបោក្ខរណីនោះ ច្រើនជាង ទឹកដែលបុរសជ្រលក់ ដោយចុងនៃស្បូវ ហើយលើកឡើង មានប្រមាណតិច ទឹកដែលបុរសជ្រលក់ ដោយចុងនៃស្បូវ ហើយលើកឡើង មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបផ្ទឹមនឹងទឹកក្នុងស្រះបោក្ខរណីបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាអរិយសាវក។បេ។ ភិក្ខុ គួរធ្វើសេចក្ដីព្យាយាម។