​ទឹក​ក្នុង​មហាសមុទ្រ​ ​ដែល​អស់​ទៅ​ ​រលីង​ទៅ​ ​និង​ដំណក់ទឹក​ពីរ​ ​ឬ​បី​ដំណក់​ ​ដែល​សល់​នៅ​ ​ទឹក​ទាំងពីរ​នោះ​ ​តើ​ទឹក​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ទឹក​ក្នុង​មហាសមុទ្រ​ ​ដែល​អស់​ទៅ​ ​រលីង​ទៅ​នុ៎ះ​ ​មាន​ប្រមាណ​ច្រើនជាង​ ​ដំណក់ទឹក​ពីរ​ ​ឬ​បី​ដំណក់​ ​ដែល​សល់​នៅ​ ​មាន​ប្រមាណ​តិច​ ​ដំណក់ទឹក​ពីរ​ ​ឬ​បី​ដំណក់​ ​ដែល​សល់​នៅ​ ​មិនបាន​ដល់​ ​នូវ​ការរាប់​ផង​ ​មិនបាន​ដល់​ ​នូវ​ការប្រៀបធៀប​ផង​ ​ទាំង​មិនបាន​ដល់​ ​នូវ​ចំណែក​ ​នៃ​ចំណិត​ផង​ ​ដោយ​ការប្រៀបធៀប​នឹង​ទឹក​ក្នុង​មហាសមុទ្រ​ដែល​អស់​ទៅ​ ​រលីង​ទៅ​បាន​ឡើយ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​(​នោះ​ឯង​ ​ជា​បេយ្យាលៈ​)​ ​ភិក្ខុ​គួរ​ធ្វើ​សេចក្ដីព្យាយាម​។​
 ​[​៤៥៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​បុរស​ដំ​កល់​ទុក​ ​នូវ​ដុំ​ក្រួស​ ​៧​ ​ដុំ​ ​មាន​ប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ​ ​(​ដើម្បី​ប្រៀបធៀប​)​ ​នឹង​ស្ដេចភ្នំ​ ​ឈ្មោះ​ហិម​វន្ដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​នូវ​ហេតុ​នោះ​ ​ដូចម្ដេច​ ​ដុំ​ក្រួស​ ​៧​ ​ដុំ​ ​មាន​ប្រមាណ​ប៉ុន​គ្រាប់​ស្ពៃ​ ​ដែល​បុរស​ដំ​កល់​ទុក​ ​និង​ស្ដេចភ្នំ​ ​ឈ្មោះ​ហិម​វន្ដ​ ​របស់​ទាំងពីរ​នោះ​ ​តើ​របស់​ណា​ច្រើនជាង​។​ ​
ថយ | ទំព័រទី ៣១៨ | បន្ទាប់