ម្នាលអានន្ទ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈានិងទោមនស្សចេញបាន ក្នុងសម័យនោះ។
[៦១] ម្នាលអានន្ទ សម័យណាភិក្ខុសិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ កំណត់ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចូល។ នឹងធ្វើចិត្តឲ្យរីករាយ។បេ។ ធ្វើចិត្តឲ្យតាំងនៅ ក្នុងអារម្មណ៍ដ៏ស្មើរ។ សិក្សាថា អាត្មាអញធ្វើចិត្តឲ្យរួចស្រឡះ (ចាកនីវរណធម៌ ជាដើម) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញធ្វើចិត្តឲ្យរួចស្រឡះ នឹងដកដង្ហើមចូល។ ម្នាលអានន្ទ ភិក្ខុពិចារណាឃើញ នូវចិត្តក្នុងចិត្តជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន ក្នុងសម័យនោះ។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលអានន្ទ ព្រោះថា តថាគត មិនបានពោលនូវកិរិយាចំរើន នូវអានាបានស្សតិសមាធិ របស់បុគ្គល ជាអ្នកភ្លេចស្មារតី ជាអ្នកមិនដឹងខ្លួនទេ។ ម្នាលអានន្ទ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវចិត្តក្នុងចិត្ត ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន ក្នុងសម័យនោះ។