មិនបានដល់ នូវការប្រៀបធៀប ផង មិនបានដល់ នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងការអស់ទៅ រលីងទៅ នៃស្ដេចភ្នំ ឈ្មោះហិមវន្ដបានឡើយ យ៉ាងណាមិញ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីទុក្ខ របស់អរិយសាវក ជាបុគ្គលបរិបូណ៌ដោយទិដ្ឋិ ជាអ្នកត្រាស់ដឹងនុ៎ះឯង ដែលអស់ទៅ រលីងទៅ មានប្រមាណច្រើនជាង សេចក្ដីទុក្ខ ដែលសល់នៅ មានប្រមាណតិច សេចក្ដីទុក្ខនោះ មិនបានដល់ នូវការរាប់ផង មិនបានដល់ នូវការប្រៀបធៀបផង មិនបានដល់នូវចំណែក នៃចំណិតផង ដោយការប្រៀបធៀបនឹងគំនរទុក្ខពីមុន ដែលអស់ទៅ រលីងទៅ អស់ ៧ អត្តភាព ជាយ៉ាងយូរ ក៏យ៉ាងនោះឯង។ បុគ្គលណា ដឹងច្បាស់ តាមសេចក្ដីពិតថា នេះជាទុក្ខ។បេ។ ដឹងច្បាស់តាមសេចក្ដីពិតថា នេះជាទុក្ខនិរោធគាមិនីបដិបទា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខ។បេ។ គួរធ្វើសេចក្ដីព្យាយាមថា នេះជាទុក្ខនិរោធគាមិនីបដិបទា។
ចប់ អភិសមយវគ្គ ទី៦។