[៦២] ម្នាលអានន្ទ សម័យណា ភិក្ខុសិក្សាថា អាត្មាអញ នឹងពិចារណាឃើញនូវបញ្ចក្ខន្ធ ថាមិនទៀង ដកដង្ហើមចេញ។ បេ។ សិក្សាថា អាត្មាអញ នឹងពិចារណាឃើញ នូវធម៌ប្រាសចាកតម្រេក ពិចារណាឃើញ នូវធម៌សម្រាប់រំលត់ទុក្ខ ពិចារណាឃើញធម៌សម្រាប់លះកិលេសចោល នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ពិចារណាឃើញ នូវធម៌សម្រាប់លះកិលេសចោល នឹងដកដង្ហើមចូល។ ម្នាលអានន្ទ ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន ក្នុងសម័យនោះ ការលះបង់ នូវអភិជ្ឈា និងទោមនស្សឯណា ភិក្ខុនោះ ឃើញការលះបង់នោះ ដោយប្រាជ្ញាហើយ សម្លឹងមើលដោយប្រពៃ។ ម្នាលអានន្ទ ព្រោះហេតុនោះ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី ជាអ្នកមានព្យាយាម ដុតកំដៅ កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កំចាត់បង់ នូវអភិជ្ឈា និងទោមនស្ស ក្នុងលោកចេញបាន ក្នុងសម័យនោះ។
[៦៣] ម្នាលអានន្ទ ដូចគំនរអាចម៍ដីដ៏ច្រើន មានក្នុងផ្លូវធំបែកជា ៤ ប្រសិនបើរទេះក្ដី រថក្ដី មកអំពីទិសខាងកើត រមែងកិន នូវគំនរអាចម៍ដីនោះ ពុំខានឡើយ។ ប្រសិនបើមកអំពីទិសខាងលិចក្ដី។
[៦៣] ម្នាលអានន្ទ ដូចគំនរអាចម៍ដីដ៏ច្រើន មានក្នុងផ្លូវធំបែកជា ៤ ប្រសិនបើរទេះក្ដី រថក្ដី មកអំពីទិសខាងកើត រមែងកិន នូវគំនរអាចម៍ដីនោះ ពុំខានឡើយ។ ប្រសិនបើមកអំពីទិសខាងលិចក្ដី។