​[​៤៩៤​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​លើក​នូវ​អាចម៍ដី​បន្តិច​ ​ដាក់លើ​ចុង​ព្រះ​នខា​ ​ទ្រង់​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ដូចម្ដេច​ ​អាចម៍ដី​ ​ដែល​តថាគត​ ​លើកដាក់​លើ​ចុង​ក្រចក​បន្តិច​នេះ​ ​និង​មហាប្រឹថពី​នេះ​ ​របស់​ទាំងពីរ​ ​តើ​របស់​ណា​ច្រើនជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​មហាប្រឹថពី​នុ៎ះឯង​ ​ច្រើនជាង​ ​អាចម៍ដី​បន្តិច​ ​ដែល​ព្រះមានព្រះភាគ​ ​លើកដាក់​លើ​ចុង​ព្រះ​នខា​នេះ​ ​មាន​ប្រមាណ​តិច​ ​អាចម៍ដី​បន្តិច​ ​ដែល​ព្រះមានព្រះភាគ​ ​លើកដាក់​លើ​ចុង​ព្រះ​នខា​ ​មិនដល់​នូវ​កិរិយា​រាប់​ផង​ ​មិនដល់​នូវ​កិរិយា​ប្រៀបធៀប​ផង​ ​មិនដល់​នូវ​ចំណែក​នៃ​ចំណិត​ផង​ ​ដោយ​ការ​ប្រៀបផ្ទឹម​នឹង​មហាប្រឹថពី​បាន​ឡើយ​ ​យ៉ាងណាមិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​ច្យុត​ ​អំពី​មនុស្ស​ ​ទៅ​កើតជា​មនុស្ស​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ដែល​ច្យុត​អំពី​មនុស្ស​ ​ទៅ​កើត​ក្នុង​នរក​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​បេ​។​
 ​[​៤៩៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​ច្យុត​អំពី​មនុស្ស​ ​ទៅ​កើតជា​មនុស្ស​ ​មាន​ប្រមាណ​តិច​ ​ពួក​សត្វ​ ​ដែល​ច្យុត​អំពី​មនុស្ស​ ​ទៅ​កើតជា​តិរច្ឆាន​ ​មាន​ប្រមាណ​ច្រើន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​(​គតិ​ ​៥​ ​បណ្ឌិត​ ​ត្រូវឲ្យ​ពិស្ដារ​ ​តាមន័យ​នេះ​ចុះ​)​។​ ​
ថយ | ទំព័រទី ៣៣៥ | បន្ទាប់