​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​ច្យុត​អំពី​មនុស្ស​ ​ទៅ​កើតជា​ទេវតា​ ​មាន​ប្រមាណ​តិច​ ​ពួក​សត្វ​ ​ដែល​ច្យុត​អំពី​មនុស្ស​ ​ទៅ​កើត​ក្នុង​នរក​ ​មាន​ប្រមាណ​ច្រើន​។​ ​ទៅ​កើត​ក្នុង​កំណើត​តិរច្ឆាន​។​ ​ទៅ​កើត​ក្នុង​បិ​ត្តិ​វិស័យ​។​ ​ក៏​យ៉ាងនោះ​ដែរ​។​
 ​[​៤៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​ច្យុត​អំពី​ទេវតា​ ​ទៅ​កើត​ក្នុង​ឋាន​ទេវតា​ទាំងឡាយ​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ដែល​ច្យុត​អំពី​ទេវតា​ ​ទៅ​កើត​ក្នុង​នរក​ ​មាន​ប្រមាណ​ច្រើន​។​ ​កើត​ក្នុង​កំណើត​តិរច្ឆាន​។​ ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 ​[​៤៩៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​ច្យុត​អំពី​ទេវតា​ ​មក​កើតជា​មនុស្ស​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ដែល​ច្យុត​អំពី​ទេវតា​ ​ទៅ​កើត​ក្នុង​នរក​ ​មាន​ប្រមាណ​ច្រើន​ ​។​ ​កើត​ក្នុង​កំណើត​តិរច្ឆាន​។​ ​កើត​ក្នុង​បិ​ត្តិ​វិស័យ​ ​ក៏​យ៉ាងនោះ​ដែរ​។​
 ​[​៤៩៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​ច្យុត​អំពី​នរក​ ​មក​កើតជា​មនុស្ស​ ​មាន​ប្រមាណ​តិច​ ​ចំណែក​ពួក​សត្វ​ ​ដែល​ច្យុត​អំពី​នរក​ ​
ថយ | ទំព័រទី ៣៣៦ | បន្ទាប់