​មក​អំពី​ទិសខាងជើង​ក្ដី​។​ ​ប្រសិនបើ​រទេះ​ក្ដី​ ​រថ​ក្ដី​ ​មក​អំពី​ទិសខាងត្បូង​ ​រមែង​កិន​ ​នូវ​គំនរ​អាចម៍ដី​នោះ​ ​ពុំខាន​ឡើយ​ ​យ៉ាងណា​។​ ​ម្នាល​អានន្ទ​ ​កាល​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​រមែង​កំចាត់​បង់​ ​នូវ​ពួក​ធម៌​ ​ជាអកុសល​ដ៏​លាមក​ ​ពុំខាន​ឡើយ​។​ ​ក្នុង​វេទនា​ទាំងឡាយ​។​ ​ក្នុងចិត្ត​។​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​រមែង​កំចាត់​បង់​ ​នូវ​ពួក​ធម៌​ ​ជាអកុសល​ដ៏​លាមក​ ​ពុំខាន​ឡើយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​

​ចប់​ ​ឯក​ធម្ម​វគ្គ​ ​ទី១​។​
​ឧទ្ទាន​គឺ​បញ្ជីរឿង​ ​នៃ​ឯក​ធម្ម​វគ្គ​នោះ​គឺ​ ​


​ពោល​អំពី​ការ​ទ្រង់​សំដែងធម៌​ ​១​ ​ដែល​ជា​អង្គ​នៃ​ធម៌​ជា​គ្រឿង​ត្រាស់​ដឹង​ ​១​ ​អំពី​អា​នា​បាន​ស្ស​តិ​សុទ្ធិ​ ​មានផល​ ​២​ ​ប្រការ​ ​១​ ​អំពី​អរិ​ដ្ឋ​ភិក្ខុ​ ​១​ ​អំពី​ព្រះ​មហា​ក​ប្បិ​ន​ ​១​ ​អំពី​សេចក្ដី​ប្រៀប​ ​ដោយ​ប្រទីប​ប្រេង​ ​១​ ​អំពី​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​គង់នៅ​ទៀប​ក្រុង​វេសាលី​ ​១​ ​អំពី​ព្រះ​កិ​មិលៈ​ដ៏​មាន​អាយុ​ ​១​។​
ថយ | ទំព័រទី ៣៤ | បន្ទាប់