[៦៦] ម្នាលភិក្ខុទាំងឡាយ ក្នុងទីនេះ តថាគតមានស្មារតីចាំជាក់ ដកដង្ហើមចេញ មានស្មារតីចាំជាក់ ដកដង្ហើមចូល កាលដកដង្ហើមចេញវែង ក៏ដឹងច្បាស់ថា អាត្មាអញដកដង្ហើមចេញវែង កាលដកដង្ហើមចូលវែង ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលវែង។ កាលដកដង្ហើមចេញខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចេញខ្លី កាលដកដង្ហើមចូលខ្លី ក៏ដឹងច្បាស់ថា អាត្មាអញ ដកដង្ហើមចូលខ្លី។ តថាគត ដឹងច្បាស់ថា អាត្មាអញ នឹងជាអ្នកដឹងច្បាស់ នូវកាយទាំងពួង ទើបដកដង្ហើមចេញ (សេចក្ដីពិស្ដារ)។ តថាគត ដឹងច្បាស់ថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញ នូវធម៌ជាគ្រឿងលះចោល នូវកិលេស ទើបដកដង្ហើមចេញ ដឹងច្បាស់ថា អាត្មាអញ នឹងជាអ្នកពិចារណាឃើញ នូវធម៌ជាគ្រឿងលះចោល នូវកិលេស ដកដង្ហើមចូល។
[៦៧] ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលពោលឲ្យត្រូវ គប្បីពោលនូវធម៌ឯណាថា អរិយវិហារ (ធម៌ជាគ្រឿងនៅ របស់ព្រះអរិយៈ) ដូច្នេះក្ដី ថា ព្រហ្មវិហារ (ធម៌ជាគ្រឿងនៅ របស់ព្រហ្ម) ដូច្នេះក្ដី ថាតថាគតវិហារ (ធម៌ជាគ្រឿងនៅ របស់ព្រះតថាគត) ដូច្នេះក្ដី បុគ្គល កាលពោលឲ្យត្រូវ គប្បីពោលនូវអានាបានស្សតិសមាធិចុះថា អរិយវិហារ ដូច្នេះក៏បាន ថាព្រះហ្មវិហារ ដូច្នេះក៏បាន ថាតថាគតវិហារ ដូច្នេះក៏បាន។