​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ប្រាថ្នា​ដើម្បី​សម្ងំ​នៅក្នុង​ទីស្ងាត់​ ​អស់​ ​៣​ ​ខែ​ ​កុំ​ឲ្យ​ភិក្ខុ​ណាមួយ​ ​ចូល​មករ​កត​ថា​គត​ឡើយ​ ​វៀរលែងតែ​ភិក្ខុ​ ​១​ ​រូប​ ​អ្នកនាំ​ទៅ​ ​នូវ​ចង្ហាន់​បិណ្ឌបាត​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ទទួល​ស្ដាប់​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ឥតមាន​ភិក្ខុ​ណាមួយ​ ​ហ៊ាន​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ក្នុង​ទីនោះ​ទេ​ ​វៀរលែងតែ​ភិក្ខុ​ ​១​ ​រូប​ ​អ្នកនាំ​ទៅ​ ​នូវ​ចង្ហាន់​បិណ្ឌបាត​។​ ​
 ​[​៧៥​]​ ​ម្នាល​អាវុសោ​ ​លុះ​កន្លង​ ​៣​ ​ខែ​នោះ​ទៅ​ ​ទើប​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ចេញ​ចាកទី​សម្ងំ​ ​ហើយ​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យ​តិរិ្ថយ​ ​សួរ​អ្នក​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះ​សម​គោតម​ ​គង់​ចាំវស្សា​ ​ច្រើន​ដោយ​វិហារធម៌​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ពួ​ក​បរិ​ព្វា​ជ​កជា​អន្យ​តិរិ្ថយ​ ​សួរ​យ៉ាងនេះ​ហើយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ដោះស្រាយ​ ​ចំពោះ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យ​តិរិ្ថយ​ទាំងនោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​គង់​ចាំវស្សា​ ​ច្រើន​ដោយ​អា​នា​បាន​ស្ស​តិ​សមាធិ​។​ ​
 ​[​៧៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ក្នុង​ទីនេះ​ ​តថាគត​ ​មានស្មារតី​ចាំ​ជាក់​ ​ដកដង្ហើម​ចេញ​ ​មានស្មារតី​ចាំ​ជាក់​ ​ដកដង្ហើម​ចូល​ ​កាល​ដកដង្ហើម​ចេញ​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ដកដង្ហើម​ចេញ​វែង​ ​កាល​ដកដង្ហើម​ចូល​វែង
ថយ | ទំព័រទី ៤១ | បន្ទាប់