​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​វែង​ ​(​បណ្ឌិត​គប្បី​សំដែង​ឲ្យ​ពិស្ដារ​ផង​ចុះ​)​។​ ​តថាគត​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​នឹងជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ធម៌​ជា​គ្រឿង​លះ​ចោល​នូវ​កិលេស​ ​ទើប​ដកដង្ហើម​ចេញ​ ​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​នឹងជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ធម៌​ជា​គ្រឿង​លះ​ចោល​នូវ​កិលេស​ ​ទើប​ដកដង្ហើម​ចូល​។​ ​
 ​[​៧៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាលបើ​ពោល​ឲ្យ​ត្រូវ​ ​គប្បី​ពោល​នូវ​ធម៌​ឯណា​ថា​ ​អរិយ​វិហារ​ ​ដូច្នេះ​ក្ដី​ ​ថា​ ​ព្រហ្មវិហារ​ ​ដូច្នេះ​ក្ដី​ ​ថា​ ​តថាគត​វិហារ​ ​ដូច្នេះ​ក្ដី​ ​បុគ្គល​កាលបើ​ពោល​ឲ្យ​ត្រូវ​ ​គប្បី​ពោល​នូវ​អា​នា​បាន​ស្ស​តិ​សមាធិ​ចុះ​ថា​ ​អរិយ​វិហារ​ ​ដូច្នេះ​ក៏បាន​ ​ថា​ព្រហ្មវិហារ​ ​ដូច្នេះ​ក៏បាន​ ​ថា​តថាគត​វិហារ​ ​ដូច្នេះ​ក៏បាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ឯណា​ ​ជា​សេក្ខៈ​ ​មិនទាន់​បានសម្រេច​អរហត្តផល​នៅឡើយ​ ​កាលបើ​ប្រាថ្នា​ ​នូវ​ព្រះនិព្វាន​ ​ជាទី​ក្សេម​ ​ចាក​យោ​គៈ​ដ៏​ប្រសើរ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​ភិក្ខុ​ទាំងនោះ​ ​បាន​ចំរើន​ ​បាន​ធ្វើឲ្យ​រឿយ​ ​ៗ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​បាន​។​ ​
 [​៧៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​ឯណា​ ​ជា​អរហន្ត​ ​មាន​អាសវៈ​អស់ហើយ​ ​មាន​ព្រហ្មចរិយ​ធម៌​ ​នៅ​រួចហើយ​ ​មាន​សោឡស​កិច្ច​ ​បាន​ធ្វើ​ស្រេចហើយ​ ​មានភារៈ​ដាក់ចុះ​ហើយ​ ​មានប្រយោជន៍​របស់​ខ្លួន​ ​បានសម្រេច​ហើយ​ ​មាន​កិលេស​ជា​គ្រឿង​ប្រកប​ក្នុង​ភព​ ​អស់រលីង​ហើយ​ ​
ថយ | ទំព័រទី ៤២ | បន្ទាប់