​មានចិត្ត​ផុត​ស្រឡះ​ហើយ​ ​ព្រោះ​ដឹង​ច្បាស់​ ​ដោយ​ប្រពៃ​ ​ភិក្ខុ​ទាំងនោះ​ ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​នូវ​អា​នា​បាន​ស្ស​តិ​សមាធិ​ហើយ​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ផង​ ​ដើម្បី​សេចក្ដី​រលឹក​ ​និង​សេចក្ដី​ដឹង​ច្បាស់​ផង​។​ ​
 ​[​៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​កាលបើ​ពោល​ឲ្យ​ត្រូវ​ ​គប្បី​ពោល​នូវ​ធម៌​ឯណា​ថា​ ​អរិយ​វិហារ​ ​ដូច្នេះ​ក្ដី​ ​ថា​ព្រហ្មវិហារ​ ​ដូច្នេះ​ក្ដី​ ​ថា​តថាគត​វិហារ​ ​ដូច្នេះ​ក្ដី​ ​បុគ្គល​កាលបើ​ពោល​ឲ្យ​ត្រូវ​ ​គប្បី​ពោល​ ​នូវ​អា​នា​បាន​ស្ស​តិ​សមាធិ​ចុះ​ថា​ ​អរិយ​វិហារ​ ​ដូច្នេះ​ក៏បាន​ ​ថា​ ​ព្រហ្មវិហារ​ ​ដូច្នេះ​ក៏បាន​ ​ថា​តថាគត​វិហារ​ ​ដូច្នេះ​ក៏បាន​។​ ​
 [​៨០​]​ ​ម្នាល​អាវុសោ​ ​មហា​នាម​ ​អ្នក​គប្បី​ដឹង​នូវ​សេចក្ដី​នុ៎ះ​ ​ដោយ​បរិយាយ​នេះ​ចុះ​ ​តាម​ទំនង​ថា​ ​សេក្ខ​វិហារ​ ​ដោយឡែក​ ​តថាគត​វិហារ​ ​ដោយឡែក​។​ ​
 ​[​៨១​]​ ​ទៀប​ក្រុង​សាវត្ថី​។​ ​គ្រានោះ​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏​ក្រាបបង្គំទូល​សួរ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ធម៌​ ​១​ ​ដែល​បុគ្គល​ ​បាន​ចំរើន​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ហើយ​ ​រមែង​ញ៉ាំង​ធម៌​ ​៤​ ​ឲ្យ​ពេញ
ថយ | ទំព័រទី ៤៣ | បន្ទាប់