[​៨៣​]​ ​ម្នាល​អានន្ទ​ ​ចុះ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​ដូចម្ដេច​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​ដូចម្ដេច​ ​រមែង​ញ៉ាំង​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ឲ្យ​ពេញ​បាន​។​ ​ម្នាល​អានន្ទ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​ព្រៃ​ក្ដី​ ​នៅ​ទៀប​គល់ឈើ​ក្ដី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ ​អង្គុយពែនភ្នែន​ ​តម្រង់​កាយ​ឲ្យ​ត្រង់​ ​ប្រុងស្មារតី​ ​ឆ្ពោះទៅ​រក​កម្មដ្ឋាន​។​ ​ភិក្ខុ​នោះ​ ​មានស្មារតី​ចាំ​ជាក់​ ​ដកដង្ហើម​ចេញ​ ​មានស្មារតី​ចាំ​ជាក់​ ​ដកដង្ហើម​ចូល​ ​កាល​ដកដង្ហើម​ចេញ​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​វែង​ ​កាល​ដកដង្ហើម​ចូល​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចូល​វែង​ ​(​បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ផង​ចុះ​)​។​ ​ភិក្ខុ​នោះ​ ​សិក្សា​ថា​ ​អាត្មា​ ​អញ​ ​នឹងជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ធម៌​ជា​គ្រឿង​លះ​ចោល​ ​នូវ​កិលេស​ ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹងជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ធម៌​ជា​គ្រឿង​លះ​ចោល​នូវ​កិលេស​ ​ដកដង្ហើម​ចូល​។​ ​ម្នាល​អានន្ទ​ ​សម័យ​ណា​ ​ភិក្ខុ​កាល​ដកដង្ហើម​ចេញ​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដកដង្ហើម​ចេញ​វែង​ ​កាល​ដកដង្ហើម​ចូល​វែង​ ​ក៏​ដឹង​ច្បាស់​ថា​ ​អាត្មាអញ​ ​ដក​ ​ដង្ហើមចូល​វែង​។​ ​កាល​ដកដង្ហើម​ចេញ​ខ្លី​។​បេ​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​រម្ងាប់​នូវ​កាយសង្ខារ​ ​គឺ​ដកដង្ហើម​ចេញ​ ​ទើប​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​រម្ងាប់​នូវ​កាយសង្ខារ​ ​គឺ​ដកដង្ហើម​ចូល​ ​ទើប​ដកដង្ហើម​ចូល​។​ ​ម្នាល​អានន្ទ​ ​សម័យ​នោះ​ ​ភិក្ខុ​ឈ្មោះថា​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​
ថយ | ទំព័រទី ៤៥ | បន្ទាប់