មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​កំចាត់​បង់​ ​នូវ​អ​ភិ​ដ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​សេចក្ដី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​(​ព្រោះ​)​ ​តថាគត​ពោល​នូវ​កាយ​(​១​)​ ​ណាមួយ​នុ៎ះ​ ​ថា​ ​បាន​ដល់​ខ្យល់ដកដង្ហើម​ចេញ​ ​និង​ដកដង្ហើម​ចូល​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​បាន​ជាស​ម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​កាយ​ក្នុង​កាយ​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​
 ​[​៨៤​]​ ​ម្នាល​អានន្ទ​ ​សម័យ​ឯណា​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹងជា​អ្នកដឹង​ច្បាស់​នូវ​បីតិ​ ​ដកដង្ហើម​ចេញ​។​ ​ដឹង​ច្បាស់​នូវ​សុខ​។​ ​ដឹង​ច្បាស់​នូវ​ចិត្តសង្ខារ​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​រម្ងាប់​នូវ​ចិត្តសង្ខារ​ ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​រម្ងាប់​នូវ​ចិត្តសង្ខារ​ ​ដកដង្ហើម​ចូល​។​ ​ម្នាល​អានន្ទ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​សេចក្ដី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​(​ព្រោះ​)​ ​តថាគត​ ​ពោល​នូវ​វេទនា​ណាមួយ​នុ៎ះ​ ​
​(​១​)​ ​កាយ៤យ៉ាង​ ​គឺ​ ​បឋវី​កាយ១​ ​អាបោ​កាយ១​ ​តេជោ​កាយ១​ ​វាយោ​កាយ១​ ​ក្នុង​ទីនេះ​ ​សំដៅយក​ ​វាយោ​កាយ​។​ ​(​អដ្ឋកថា​)​។​
ថយ | ទំព័រទី ៤៦ | បន្ទាប់