​ថា​បាន​ដល់​ការ​យកចិត្ត​ទុកដាក់​ដោយ​ប្រពៃ​ ​នូវ​ខ្យល់ដកដង្ហើម​ចេញ​ ​និង​ខ្យល់ដកដង្ហើម​ចូល​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​បាន​ជាស​ម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើញ​ ​នូវ​វេទនា​ក្នុង​វេទនា​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​
 ​[​៨៥​]​ ​ម្នាល​អានន្ទ​ ​សម័យ​ឯណា​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹងជា​អ្នកដឹង​ច្បាស់​ ​នូវ​ចិត្ត​ ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹងជា​អ្នកដឹង​ច្បាស់​នូវ​ចិត្ត​ ​ដកដង្ហើម​ចូល​ ​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​ធ្វើ​ចិត្ត​ឲ្យ​រីករាយ​ ​ដកដង្ហើម​ចេញ​។​ ​នឹង​ដំ​កល់​ចិត្ត​ឲ្យ​ស្មើ​ ​ក្នុង​អារម្មណ៍​។​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​ដោះ​ចិត្ត​ឲ្យ​រួច​ស្រឡះ​ ​(​ចាក​នីវរណធម៌​ ​ជាដើម​)​ ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹង​ដោះ​ចិត្ត​ឲ្យ​រួច​ស្រឡះ​ ​(​ចាក​នីវរណធម៌​ ​ជាដើម​)​ ​ដកដង្ហើម​ចូល​។​ ​ម្នាល​អានន្ទ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​ពិចារណា​ ​ឃើញ​នូវ​ចិត្ត​ក្នុងចិត្ត​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​កំចាត់​បង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​សេចក្ដី​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​អានន្ទ​ ​(​ព្រោះ​)​ ​តថាគត​ ​មិន​ពោល​ចំពោះ​ការ​ចំរើន​ ​នូវ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​របស់​បុគ្គល​អ្នក​ភ្លេចស្មារតី​ ​មិនដឹង​ខ្លួន​ទេ​
ថយ | ទំព័រទី ៤៧ | បន្ទាប់