​ម្នាល​អានន្ទ​ ​ព្រោះហេតុនោះ​ ​បាន​ជាស​ម័យ​នោះ​ ​ឈ្មោះថា​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ពិចារណា​ឃើញ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ ​ក្នុង​លោក​។​ ​
 [​៨៦​]​ ​ម្នាល​អានន្ទ​ ​សម័យ​ឯណា​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​សេចក្ដី​មិន​ទៀង​។​បេ​។​ ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ជា​គ្រឿង​ប្រាសចាក​តម្រេក​។​ ​ពិចារណា​ឃើញ​ ​នូវ​សេចក្ដី​រលត់​។​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹងជា​អ្នក​ពិចារណា​ឃើញ​ ​នូវ​ធម៌​ជា​គ្រឿង​លះបង់​ ​នូវ​កិលេស​ ​ដកដង្ហើម​ចេញ​ ​សិក្សា​ថា​ ​អាត្មាអញ​ ​នឹងជា​អ្នក​ពិចារណា​ឃើញ​នូវ​ធម៌​ ​ជា​គ្រឿង​លះបង់​នូវ​កិលេស​ ​ដកដង្ហើម​ចូល​។​ ​ម្នាល​អានន្ទ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​ពិចារណា​ឃើញ​ ​នូវ​ធម៌​ក្នុង​ធម៌​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​ ​កំចាត់​បង់​ ​នូវ​អភ​ជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​សំឡឹង​ដោយ​ប្រពៃ​ ​ព្រោះ​បានឃើញ​ ​នូវ​ការ​លះបង់​ ​នូវ​អភ​ជ្ឈានិ​ង​ទោមនស្ស​នោះ​ ​ដោយ​បញ្ញា​។​ ​ម្នាល​អានន្ទ​ ​ព្រោះហេតុនេះ​ ​បាន​ជាស​ម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​បាន​ពិចារណា​ឃើញ​នូវ​ធម៌​ក្នុង​ធម៌​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​មានស្មារតី​កំចាត់​បង់​ ​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​។​ ​
ថយ | ទំព័រទី ៤៨ | បន្ទាប់