​[​៨៧​]​ ​ម្នាល​អានន្ទ​ ​អា​នា​បាន​ស្ស​តិ​សមាធិ​ ​ដែល​បុគ្គល​បាន​ចំរើន​ ​យ៉ាងនេះ​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ ​យ៉ាងនេះ​ហើយ​ ​រមែង​ញ៉ាំង​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ឲ្យ​ពេញ​បាន​។​ ​
 ​[​៨៨​]​ ​ម្នាល​អានន្ទ​ ​ចុះ​សតិ​ប្ប​ដ្ឋាន​ ​៤​ ​ដែល​បុគ្គល​បាន​ចំរើន​ដូចម្ដេច​ ​បាន​ធ្វើ​ឲ្យ​រឿយ​ៗ​ដូចម្ដេច​ ​ទើប​ញ៉ាំង​ពោជ្ឈង្គ​ ​ទាំង​ ​៧​ ​ឲ្យ​ពេញ​បាន​។​ ​ម្នាល​អានន្ទ​ ​សម័យ​ឯណា​ ​ភិក្ខុ​បាន​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​មានស្មារតី​តាំងនៅ​ខ្ជាប់​ ​មិន​ភ្លាំងភ្លេច​។​ ​ម្នាល​អានន្ទ​ ​សម័យ​ឯណា​ ​ភិក្ខុ​មានស្មារតី​ ​តាំងនៅ​ខ្ជាប់​ ​មិន​ភ្លាំងភ្លេច​ ​សម័យ​នោះ​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​(​អង្គ​នៃ​ប្រាជ្ញា​ ​ជា​គ្រឿង​ត្រាស់​ដឹង​ ​គឺ​ស្មារតី​)​ ​ឈ្មោះថា​ ​ភិក្ខុ​បាន​ប្រារព្ធ​ហើយ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​ភិក្ខុ​ចំរើន​នូវ​សតិ​សម្ពោ​ជ្ឈង្គ​ ​សម័យ​នោះ​ ​ឈ្មោះថា​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​បាន​ដល់​នូវ​ការ​ពេញ​ ​ដោយ​ការ​ចំរើន​របស់​ភិក្ខុ​។​ ​កាលបើ​ភិក្ខុ​នោះ​ ​មានស្មារតី​ដូច្នោះ​ ​ក៏​ស្រាវជ្រាវ​ ​រាវរក​ពិចារណា​ ​នូវ​ធម៌​នោះ​ ​ដោយ​បញ្ញា​។​ ​
 ​[​៨៩​]​ ​ម្នាល​អានន្ទ​ ​សម័យ​ឯណា​ ​ភិក្ខុ​មានស្មារតី​ដូច្នោះ​បាន​ ​ស្រាវជ្រាវ​រាវរក​ ​ពិចារណា​ ​នូវ​ធម៌​នោះ​ ​ដោយ​បញ្ញា​ ​សម័យ​នោះ​ ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​(​អង្គ​នៃ​ប្រាជ្ញា​ជា​គ្រឿង​ត្រាស់​ដឹង​ ​គឺ​សេចក្ដី​ត្រិះរិះ​ធម៌​)​ ​
ថយ | ទំព័រទី ៤៩ | បន្ទាប់