សិក្សាថា អាត្មាអញ រម្ងាប់កាយសង្ខារ គឺដកដង្ហើមចេញ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់កាយសង្ខារ គឺដកដង្ហើមចូល នឹងដកដង្ហើមចូល។ ភិក្ខុសិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវបីតិ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវសេចក្ដីសុខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់ នូវសេចក្តីសុខ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់ នូវចិត្តសង្ខារ គឺសញ្ញា និងវេទនា នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់ នូវចិត្តសង្ខារ គឺសញ្ញា និងវេទនា នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ រម្ងាប់នូវចិត្តសង្ខារ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដឹងច្បាស់នូវចិត្ត នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយចំពោះ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ធ្វើចិត្តឲ្យរីករាយចំពោះ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ដម្កល់ចិត្តឲ្យស្មើ (ក្នុងអារម្មណ៍) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដម្កល់ចិត្តឲ្យស្មើ (ក្នុងអារម្មណ៍) នឹងដកដង្ហើមចូល សិក្សាថាអាត្មាអញ ដោះចិត្តឲ្យរួច (ចាកនីវរណធម៌ ជាដើម) នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ដោះចិត្តឲ្យរួចស្រឡះ