នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវបញ្ចក្ខន្ធ ថាមិនទៀង នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវបញ្ចក្ខន្ធ ថាមិនទៀង នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ដែលធ្វើចិត្តឲ្យប្រាសចាកតម្រេក នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើយរឿយ ៗ នូវធម៌ដែលធ្វើចិត្តឲ្យប្រាសចាកតម្រេក នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយ ៗ នូវធម៌ជាគ្រឿងរំលត់ទុក្ខ នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយ ៗ នូវធម៌ជាគ្រឿងរំលត់ទុក្ខ នឹងដកដង្ហើមចូល។ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿងលះចោល នូវកិលេស នឹងដកដង្ហើមចេញ សិក្សាថា អាត្មាអញ ឃើញរឿយៗ នូវធម៌ជាគ្រឿងលះចោល នូវកិលេស នឹងដកដង្ហើមចូល។ ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយ យ៉ាងនេះ ធ្វើឲ្យច្រើនហើយ យ៉ាងនេះ រមែងមានផលច្រើន មានអានិសង្សច្រើន។
[៨] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន។
[៩] ម្នាលភិក្ខុទាំងឡាយ អានាបានស្សតិ ដែលបុគ្គលចំរើនហើយ ធ្វើឲ្យច្រើនហើយ រមែងមានផលច្រើន មានអានិសង្សច្រើន តើដូចម្ដេច។