​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចំរើន​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​ប្រកបដោយ​អា​នា​បាន​ស្ស​តិ​ ​អាស្រ័យ​នូវ​វិវេក​ ​អាស្រ័យ​នូវ​វិរាគ​ ​អាស្រ័យ​នូវ​និរោធ​ ​បង្អោន​ទៅ​ ​ដើម្បី​កិរិយា​លះបង់​។​ ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​ដែល​ប្រកបដោយ​អា​នា​បាន​ស្ស​តិ​។​ ​ភិក្ខុ​ចំរើន​ ​វិរិយៈ​ ​បីតិ​ ​បស្ស​ទ្ធិ​ ​សមាធិ​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​ប្រកបដោយ​អា​នា​បាន​ស្ស​តិ​ ​អាស្រ័យ​នូវ​វិវេក​ ​អាស្រ័យ​នូវ​វិរាគ​ ​អាស្រ័យ​នូវ​និរោធ​ ​បង្អោន​ទៅ​ ​ដើម្បី​កិរិយា​លះបង់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​យ៉ាងនេះ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​យ៉ាងនេះ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​ ​
 ​[​១០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​រមែង​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​។​
 ​[​១១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​អា​នា​បាន​ស្ស​តិ​ ​ដែល​បុគ្គល​ចំរើន​ហើយ​ ​ធ្វើឲ្យ​ច្រើន​ហើយ​ ​ទើប​មានផល​ច្រើន​ ​មាន​អានិសង្ស​ច្រើន​ ​តើ​ដូចម្ដេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​នៅក្នុង​ព្រៃ​ក្ដី​ ​នៅ​ទៀប​គល់ឈើ​ក្ដី​ ​នៅក្នុង​ផ្ទះ​ស្ងាត់​ក្ដី​ ​អង្គុយពែនភ្នែន​ ​តាំង​កាយ​ឲ្យ​ត្រង់​ ​ផ្ចង់ស្មារតី​ ​ឲ្យ​មានមុខ​ឆ្ពោះទៅ​រក​ ​(​កម្មដ្ឋាន​)​។​ ​ភិក្ខុ​នោះ​ ​មានស្មារតី​ ​ដកដង្ហើម​ចេញ​ ​មានស្មារតី​ ​ដកដង្ហើម​ចូល​ ​(​បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ​ ​រហូតដល់​ពាក្យ​ថា​ ​ភិក្ខុ​សិក្សា​ថា​ ​អាត្មាអញ​ ​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ដែល​សម្រាប់​លះ​
ថយ | ទំព័រទី ៨ | បន្ទាប់