​មាន​សភាព​មិន​ធ្លាក់ទៅក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មានការ​ត្រាស់​ដឹង​ ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​
 [​១៨៣​]​ ​សាវត្ថី​និទាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រាហ្មណ៍​ទាំងឡាយ​ ​តែង​បញ្ញត្ត​នូវ​បដិបទា​ ​ឈ្មោះ​ ​ឧទយ​គាមិនី​ ​(​ដំណើរ​ទៅកាន់​សេចក្ដី​ចំរើន​ ​ក្នុង​លទ្ធិ​របស់​ខ្លួន​)​ ​ព្រាហ្មណ៍​ទាំងនោះ​ ​តែង​ញ៉ាំង​សាវក​ ​ឲ្យ​សមាទាន​ ​យ៉ាងនេះ​ថា​ ​នែ​បុរស​ដ៏​ចំរើន​ ​អ្នក​ចូរ​មកនេះ​ ​អ្នក​ចូរ​ក្រោក​ឡើង​អំពី​ព្រលឹម​ ​ហើយ​បែរមុខ​ទៅ​ទិសខាងកើត​ទៅ​ ​ចូរ​អ្នក​កុំ​វៀរ​ត្រពាំង​ទឹក​ ​កុំ​វៀរ​អណ្ដូង​ទឹង​ ​ឬ​ជ្រោះ​ ​កុំ​វៀរ​ដង្គត់​ ​កុំ​វៀរ​ទី​មាន​បន្លា​ ​កុំ​វៀរ​អណ្ដូង​ជ្រាំ​ ​កុំ​វៀរ​រណ្ដៅ​ដ៏​ស្មោ​គគ្រោក​ ​បើ​អ្នក​ធ្លាក់ចុះ​ក្នុង​ទីណា​ ​អ្នក​គប្បី​រង់ចាំ​សេចក្ដីស្លាប់​ ​ក្នុង​ទីនោះ​ឯង​ ​ម្នាល​បុរស​ដ៏​ចំរើន​ ​កាលបើ​យ៉ាងនេះ​ ​លុះ​អ្នក​រំលាងខន្ធ​ ​បន្ទាប់​អំពី​សេចក្ដីស្លាប់​ទៅ​ ​នឹង​ទៅកាន់​លោក​ ​គឺ​សុគតិ​ ​ស្ថានសួគ៌​។​
 ​[​១៨៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​បញ្ញត្តិ​នូវ​បដិបទា​នោះ​ឯង​ ​នេះ​ជា​ដំណើ​របស់​មនុស្ស​ពាល​ ​នេះ​ជា​ដំណើរ​របស់​មនុស្ស​វង្វេង​ ​នៃ​ពួក​ព្រាហ្មណ៍​ ​តែង​មិន​ប្រព្រឹត្តទៅ​ដើម្បី​សេចក្ដី​នឿយណាយ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ប្រាសចាក​តម្រេក​ ​មិន​ប្រព្រឹត្តទៅ​ដើម្បី​សេចក្ដី​រលត់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ស្ងប់ស្ងាត់​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្ដី​ដឹង​ច្បាស់​ ​
ថយ | ទំព័រទី ១០៨ | បន្ទាប់